ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកក្រឡាប់ដោយខ្លួនឯង របួស​ធ្ងន់​ម្នាក់​ និង​ឆេះ​រថយន្ត​ទាំង​ស្រុង​ 

53

 

កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា មានករណី​គ្រោះថ្នាក់​ចរាចរនៅឃុំត្រពាំងរូង​ បណ្តាលឲ្យរបួស​ធ្ងន់​ម្នាក់​ និង​ឆេះ​រថយន្ត​ទាំង​ស្រុង​ ដោយសារបើកក្រឡាប់ដោយខ្លួនឯង នៅថ្ងៃទី​ ១៧ ខែតុលា​ ឆ្នាំ២០១៩ នាវេលា ១៦និង២០ នាទីល្ងាច នៅផ្លូវជាតិលេខ​ ៤៨​ ចន្លោះគីឡូម៉ែតលេខ ៩៨​ – ៩៩ ស្ថិតនៅក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។

នគរបាលមូលដ្ឋាន បានបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរកើតឡើង​ ១​ លើក​ បង្កឡើងដោយរថយន្ដ​ CAMARY​ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ​ 2A 5683 បើកបរដោយឈ្មោះ សោម ប៉ូវ ភេទប្រុស អាយុ​ ៤១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន​ក្រឡាប់​ដោយខ្លួនឯង​ នៅចំណុច​កើតហេតុ​ខាងលើ​ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ ១​ នាក់​ ប្រុស ជនជាតិថៃ​ ពុំស្គាល់អត្តសញ្ញា​ណ រងរបួសបាក់ដៃខាងស្ដាំ​ ត្រូ​វបានបញ្ជូនទៅសង្គោះនៅមន្ទីពេទ្យបង្អែកខេត្ត​កោះ​កុង​។ ចំណែកឯរថយន្ត ត្រូវភ្លើងឆេះអស់ទាំងស្រុង ៕

អត្ថបទដែលជាប់ទាក់ទង