ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០១៩ ចាប់ខ្លួ​ន​ជន​ជាតិចិន ជាង១​០០០នាក់ ប្រព្រឹត្តបទល្មើសនៅកម្ពុជា

108

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា  កាលពីថ្ងៃទី១៧ខែតុលា បានសរសេរសារលើហ្វេសប៊ុកផ្លូវការថា ការបង្ហាញពីសមិទ្ធផលនៃឆ្នាំសហប្រ​តិ​បត្តិ​ការអនុវត្តន៍ច្បា​ប់រវាងចិននិងកម្ពុជា។

ស្ថានទូតចិន បានបញ្ជាក់ថា ឆ្នាំ២០១៩ ជា”ឆ្នាំសហប្រតិបត្តិការអនុវត្តន៍ច្បាប់​រវាង​ចិននិងកម្ពុជា”។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក​នេះ​ ស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការយ៉ា​ង​ជិត​ស្និទ្ធ រវាងនគរបាលទាំងពីរប្រទេស​ នគរបា​លភាគីកម្ពុជា បានធ្វើការចាប់ខ្លួន​ជ​នសង្ស័​យជន​ជាតិចិន មានចំនួនលើសពី១​០០០នាក់ ដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងពេស្យា​ចា​រ ល្បែ​ងភ្នា​ល់គ្នាតាម​ប្រព័ន្ធ​អ៊ិនធើណេត​ គ្រឿងញៀន សង្គមងងឹត និងបទល្មើសផ្សេងទៀត ហើយក៏បានធ្វើការចាប់​ប​ញ្ជួនត្រ​ឡប់​ទៅវិញ។​ ក្រោយពី​ការិ​យាល័យស​ហប្រតិបត្តិការអ​នុវត្តន៍ច្បាប់ រវាង​ចិន​និងកម្ពុជា ត្រូវបានបង្កើតឡើង ស្ថា​ប័ន​អនុ​វត្តន៍ច្បាប់ នៃប្រទេសទាំងពីរ​បា​នសហ​ការគ្នា យ៉ាងជិតស្និទ្ធថែមមួយកម្រិតទៀត​ ​ចុះប​ង្ក្រាប​យ៉ាងតឹងរ៉ឹងនូវ​បទ​ឧក្រិដ្ឋណា ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អា​យុ​ជីវិ​ត ទ្រព្យសម្បត្តិ សុវត្ថិភាពប្រជាពលរដ្ឋទាំង​ពី​រប្រទេ​ស ៕

អត្ថបទដែលជាប់ទាក់ទង