ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង ចាន់ សម័យ ថា នឹងវិលចូលសិល្បៈជាថ្មី បន្ទាប់ពី ជំងឺបានធូរស្រាល

212

ភ្នំពេញ៖ តារាចម្រៀងចាន់ សម័យដែលបានធ្វើឲ្យអារម្មណ៍ទស្សនិកជនរំជួលចិត្ត និងទើបទទួលបានជំនួយសប្បុរសពីសម្តេចតេជោ ហ៊ុន សែន កំពុងតែថែរក្សាសុខភាព ព្យាបាលជំងឺ ។ លោកថា នឹងវិលមកកាន់ការងារសិល្បៈជាថ្មីក្រោយជំងឺធូរស្បើយ និងទទួលបានកម្លាំងចិត្តច្រើនេះពីទស្សនិកជន ។
ទាំងអារម្មណ៍រំភើប លោកចាន់ សម័យ បាន បញ្ជាក់ថា លោកមិននឹកស្មានទេ ថាទទួល បានសារលើកទឹកចិត្ត ពីមហាជនយ៉ាងច្រើន ពិសេសជំនួយសប្បុរសធម៌មិនអាចកាត់ថ្លៃបានរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ លោកថាបំណងចម្បងរបស់លោកក្រោយពីស្ថានភាពជំងឺធូរស្រាលនោះគឺការវិលរកការបម្រើអារម្មណ៍ទស្សនិកជនជាថ្មី ។ ម្ចាស់បទ មិនស្រលាញ់អូនមិនបាន រូបនេះលើកឡើងដែរថា លោកនឹងបង្ហាញមុខជាថ្មីលើកកម្មវិធីនានាឡើងវិញក្នុងពេលដ៏ខ្លីខាងមុខ មិនថាកម្មវិធីតូចធំនោះទេ ហើយលោករំពឹងថាតាមរយៈជំនួយជាសម្ភារៈ ថវិកា ពិពេសទឹកចិត្តមិនអាចកាត់ថ្លៃបានទាំងនេះនឹងអាចធ្វើឲ្យលោកបន្តរស់ជួយដល់គ្រួសារ និងបម្រើការកម្សាន្តរបស់ទស្សនិកជនជាថ្មីម្តងទៀត ។

គួរបញ្ជាក់ដែរថា៖ តារាចម្រៀង ចាន់ សម័យ គឺជាតារាចម្រៀងប្រុសល្បីឈ្មោះខ្លាំងកាលពីអំឡុងជាងមួយទសវត្សរ៍មុននៅផលិតកម្មព្រះវិហារ គ្រាដែលលោកបានច្រៀងបទចម្រៀងក្នុងភាពយន្តភាគចិនល្បីឈ្មោះមួយដែលគេហៅថា F4 នោះ ។
លោកក៏ធ្លាប់បានសាងស្នាដៃលើការងារសិល្បៈជាច្រើនរួមទាំងការចេញបម្រើការកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅស្រុកផងដែរ ប៉ុន្តែលោកបានបាត់មុខពីការងារសិល្បៈជាច្រើនឆ្នាំក្រោយពីធ្លាក់ខ្លួនក្រមានជំងឺប្រចាំកាយ និងមិនអាចចេញច្រៀងបានរហូតមានការទម្លាយលើបណ្តាញទំនាក់ទំនងសង្គមនាំឲ្យមានការ ភ្ញាក់ផ្អើលខ្លាំងដល់មហាជន និងអ្នករួមអាជីព ៕

អត្ថបទដែលជាប់ទាក់ទង