ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូហ្វតិន្នីស៖កីឡាករ៦រូប និង កីឡាការិនី៣រូបត្រៀមចូលរួមស៊ីហ្គេម

79


ភ្នំពេញ៖សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានបង្ហាញឲ្យដឹងហើយនូវបញ្ជីឈ្មោះកីឡា
ករ កីឡាការិនីដែលត្រូវទៅចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើទី៣០ឆ្នាំ២០១៩នៅប្រទេសហ្វី
លីពីននាចុងឆ្នាំនេះ ។
ក្នុងបញ្ជីផ្លូវការដែលសុះហត្ថលេខាដោយលោកឩត្តមសេនីយ៍ឯកជា ប៊ុនហេងអនុប្រ
ធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជានោះថាការចេញទៅប្រកួតនេះដឹកនាំដោយលោក
ជា សែនវិស្សុតរួមជាមួយគ្រូបង្វឹកជនចាតិជប៉ុនគឺលោកMASATO Ogiwara រួមជាមួយលោក
យី សារិនដែលជាគ្រូជំនួយ ។
ចំពោះកីឡាករចំនួន៦រូបនោះមានកីឡាករកាន់ សោភ័ណ្ឌ កីឡាករអន សម្បត្តិកីឡា
ករឌឹម សំសម្បត្តិ កីឡាករចន ម៉ាដា កីឡាករយី គាវីរៈនិង កីឡាករប៉ិល វណ្ណី ។ចំពោះកីឡា
ការិនីទាំង៣រូបវិញនោះមានកីឡាការិនីរិន សុធារី កីឡាការិនីជិន ស្រីឡូយ និង កីឡាការិនី
ម៉េត ម៉ារីយ៉ាន ។
លោកឩត្តមសេនីយ៍ឯកជា ប៊ុនហេងបានបញ្ជាក់ឲ្យដឹងថាការចេញទៅប្រកួតកីឡាស៊ី
ហ្គេមនេះកម្ពុជាត្រៀមខ្លួនលេងលើវិញ្ញាសាវាយជាក្រុម វិញ្ញាសាវាយគូ និង វិញ្ញាសាឯកត្តជន
តែម្ចាស់ផ្ទះមានបន្ថែមវិញ្ញាសាអ្វីផ្សេងទៀតនោះក៏កម្ពុជាលេងដែរ ។ លោកអនុប្រធានបាន
អះអាងថាចំពោះវិញ្ញាសាជាក្រុមកម្ពុជាសង្ឃឹមថានឹងបានទទួលមេដាយ ។
ពេលដែលចោទសួរថាតើប្រទេសណាដែលជាឩបសគ្គសម្រាប់កម្ពុជានៅក្នុងព្រឹត្តិ
ការណ៍ស៊ីហ្គេមលើកនេះ ? លោកបញ្ជាក់ថាប្រទេថៃ និងឥណ្ឌូនេស៊ីពិតជាខ្លាំងតែកម្ពុជាក៏
ធ្លាប់ជួបប្រកួតជាមួយដែរ ។ជំនួបរវាងក្រុមទាំង២នេះជាមួយកម្ពុជាប្រសិនបើគេឈ្នះយើងក៏
វេទនាដែរ ។
សម្រាប់ប្រភេទកីឡាសូហ្វតិន្នីសអាចនិយាយបានថាកម្ពុជាគឺជាប្រទេសប្អូនពៅគេតែ
រៀមច្បងមិនអាចធ្វេសប្រហែសជាមួយប្អូនពៅរូបនេះបានឡើយ ។លោកបន្តថាសព្វថ្ងៃនេះ
កម្ពុជាបានបង្កើនការហ្វឹកហាត់ទាំងកម្លាំង ទាំងបច្ចេកទេសហេតុនេះយើងត្រូវតែមានសង្ឃឹម
យើងមិនអាចសម្លឹងឃើញបរាជ័យមុនពេលចូលទីលាននោះទេ ៕

អត្ថបទដែលជាប់ទាក់ទង