ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន Samsung ទទួលស្គាល់បញ្ហាទាក់ទងនឹង​កា​រស្កេន​ក្រយៅ​ដៃ (fingerprint scanning) ដែលមកជាមួយទូ​រស័ព្ទ Galaxy S10

121


ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានឲ្យដឹងនៅថ្ងៃទី១៨ខែតុលានេះថា
លក្ខណៈពិសេសមួយរបស់ទូរស័ព្ទ Galaxy S10 គឺអាចឱ្យអ្នកប្រើប្រា​ស់ ដោះសោដើម្បីចូលប្រើ​ទូរ​ស័ព្ទ តាមរយៈការស្កេនក្រយៅ​ដៃ​នៅលើក​ញ្ចក់​ទូរស័ព្ទតែ​ម្តង។ ប៉ុន្តែមុខងារនេះត្រូវបា​ន អ្នកស្រាវជ្រាវរកឃើញថាពុំមាន​សុ​វត្ថិ​ភាពខ្ព​ស់ ព្រោះគេអាចដោះសោដោយប្រើ​រូ​បភា​ពពី​ឧបករ​ណ៍ផ្ដិត​រូប 3D បានយ៉ាងងាយស្រួល​។

ថ្មីៗនេះ​អ្ន​ក​​ប្រើ​ប្រាស់​​ថែ​មទាំ​ងបា​នរ​ក​​ឃើ​ញថា ពេលគេប្រើ កញ្ចក់ការពារមួយចំ​​នួ​​ន ​(Screen protector) គេអា​ច​ដោះសោជា​មួយ​ក្រយៅដៃ​ណា​មួ​​យក៏​បាន ទោះជាក្រយៅដៃនោះពុំដែលបានបញ្ចូ​ល​ ​(​Authenticate) ទៅក្នុងប្រ​ព័ន្ធទូរ​ស័ព្ទក៏ដោ​យ។

ដើម្បីការពារទិន្នន័យក្នុ​ងទូរស័ព្ទ ជាពិសេស​ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រា​ស់​គណ​នីធនា​គារ​អនឡា​ញ (online banking) សូមលោកអ្នកផ្អាកការ​ប្រើប្រា​ស់មុ​ខ​ងារ ដោះសោតាមរយៈការស្កេ​ន​ក្រយៅ​ដៃនេះ​ រហូ​តដ​ល់មានការធ្វើបច្ចុប្បន្នភាព​ក​ម្មវិធី​នេះពី​ក្រុម​ហ៊ុន Samsung។ សូមលោកអ្នកប្រើលេខ​កូ​ដ ដើម្បីដោះសោព្រោះថា សូ​ម្បី​ការ​ដោះសោ​តាមរ​យៈកា​រស្កេ​នមុខ​របស់​ក្រុមហ៊ុន Samsung ក៏ពុំមានសុវត្ថិភាព​ដែរ​៕

អត្ថបទដែលជាប់ទាក់ទង