ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​មនុស្ស​៨​នាក់​ ជួញដូរ​​សារធាតុ​ញៀន​

48

​ខេត្តកណ្ដាល​៖​ នគរបាល​ផ្នែក​ប្រឆាំង​​បទ​ល្មើស​​គ្រឿងញៀន​ ស្រុក​កណ្ដាលស្ទឹង​ ធ្វើ​ការ​​ឃា​ត់ខ្លួន​ក្រុម​ជនសង្ស័យ​៨​នាក់​​ ជាបន្ដបន្ទាប់​គ្នា​ ករ​ណី​ជួ​​ញដូ​រ​ដោ​យ​​ខុសច្បាប់​​នូ​វ​សារធាតុ​ញៀន​ នៅ​វេលា​ម៉ោង​១៦​និង​និង​៣០​​នា​ទី​ ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ក្នុង​ ភូមិ​បុ​ណ្ណា​ ឃុំ​​ព្រះពុទ្ធ​ ស្រុក​កណ្ដាលស្ទឹង​ ​ខេត្តក​ណ្ដាល​​ ។​

មន្ដ្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​​ បាន​ឲ្យ​ដឹង​ថា​៖​ ជនសង្ស័យ​មាន​គ្នា​៨​​​នាក់​ ទី​១-​ឈ្មោះ​ ជី​ម​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ។​ ទី​២-​ឈ្មោះ​ សឿ​ន​ ចាន់​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ។​ (​ជនស​ង្ស័យ​​ទី​១ ​និង​ទី​២ ​មាន​ទីលំនៅ​ ភូមិ​បុ​ណ្ណា​ ឃុំ​ព្រះពុទ្ធ​ ស្រុក​កណ្ដាលស្ទឹង​)​ ​។​ ទី​៣-​ឈ្មោះ​ អួន​ សំអាត​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ ភូមិ​បិ​ន​បោរ​ ឃុំ​ព្រះពុទ្ធ​ ស្រុក​កណ្ដា​ល​ស្ទឹ​ង​ ។​ ទី​៤-​ឈ្មោះ​ ខុ​ម​ ដា​រ៉ូ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ស្រុក​ធំ​ ឃុំ​ជើង​កើប​ ស្រុក​កណ្ដាលស្ទឹង​ ​។​​ ទី​៥-​ឈ្មោះ​ ដា​ វណ្ណ​ដេ​ត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​តោតម៉ា​ ឃុំ​ក​ណ្តោ​ក​ ស្រុក​កណ្ដាលស្ទឹង​​​ ។​ ទី​៦-​ឈ្មោះ​ យូ​ ចាន់​ដា​រ៉ា​ ហៅ​តា​ល់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ក្រាំង​ស្បូវ​ ឃុំ​ព្រះពុទ្ធ​ស្រុក​ កណ្ដាលស្ទឹង​ ។​ ទី​៧-​ឈ្មោះ​ អិន​ ថា​ន់​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ឆ្មា​ពួន​ ឃុំ​ជើង​កើប​ ស្រុក​កណ្ដាលស្ទឹង​​ ​និង​​៨-​ឈ្មោះ​ ធី​ វត្ថា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ក្រាំង​ស្វាយ​ សង្កាត់​ព្រែក​កំពឹ​ស​​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ដដែល​​ប​ន្ដ​ថា​៖​ ក្នុង​ប្រតិបត្ដិ​កា​រ​នេះ​ នគរបាល​បាន​ធ្វើការ​​​ដក​ហូត​​វត្ថុ​តាង​ ថ្នាំ​ញៀន​ចំ​នួ​ន​ ១១​កញ្ចប់​ ម៉ូតូ​ ១​គ្រឿង​ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​​ ២​គ្រឿង​ ទូរស័ព្ទ​ដៃ​ ៤​គ្រឿង​ និង​សម្ភារៈ​សម្រាប់​​វេ​ច​ខ្ច​ប់​​ប្រើប្រាស់​គ្រឿងញៀន​មួ​យ​​ចំនួ​ន​​ទៀត​​ផង​​ដែរ​ ។​

​បច្ចុប្បន្ន​ជន​សង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថ​កិ​ច្ច​​ជំនាញ ​កសាង​សំណុំរឿង​ ប​ញ្ជូន​​ម​ក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេ​ត្ដ​កណ្ដា​ល​​ ដើម្បី​ចាត់ការ​បន្ដ​តាម​​នី​តិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង