ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តេញជនជាតិចិនចំនួន០១នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសបង្កភាពអនាធិបតេយ្យធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម

59

ព្រះសីហនុ៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅថ្ងៃទី១៩តុលានេះបានឲ្យដឹងថាកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុសហការជាមួយកម្លាំងនគរបាលទីស្នាក់ការត្រៀមបណ្តេញចេញខេត្តនៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនាវេលាម៉ោង១១និង២៧នាទីថ្ងៃទី១៩ខែតុលាឆ្នាំ២០១៩ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជានូវជនជាតិចិនចំនួន០១នាក់។

នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថាជនជាតិចិននេះមានឈ្មោះWU JINYONG ភេទប្រុសអាយុ២៤ឆ្នាំត្រូវបានកម្លាំងនគរបាលទីស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុបានទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២០ខែកញ្ញា  ឆ្នាំ២០១៩  ពាក់ព័ន្ធនឹងបទល្មើសបង្កភាពអនាធិបតេយ្យធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គមនិងបានបណ្តេញចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជាតាមជើងយន្តហោះលេខDR5356 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញដោយហាមចូលប្រទេសរយៈពេល០៣ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង