ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ២នាក់ លួចម៉ូតូ នៅមុខការិយាល័យលក់ផ្ទះល្វែងលំនៅដ្ឋាននិរោធជ័យ

54


ភ្នំពេញ៖ចាប់ជនសង្ស័យ២នាក់ លួចម៉ូតូ នៅមុខការិយាល័យលក់ផ្ទះល្វែងលំនៅដ្ឋាននិរោធជ័យ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៩-១០-២០១៩ ម៉ោង១២និង២០នាទី។

ជនរងគ្រោះឈ្មោះ សន សុវណ្ណារតន៍ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកលក់ផ្ទះល្វែង ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ឃាត់ខ្លួនជនសង្ស័យ២នាក់ ៖
១-ឈ្មោះយ៉ាំង ហុង ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ។
២-ឈ្មោះង្វៀង ធីញី ភេទ ស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ។
ជនសង្ស័យទាំង០២នាក់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
នៅ មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាក Honda Moove ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ១FK-០២៥៧ នៅចំណុចកើតហេតុ ដោយចាក់សោកម៉ូតូត្រឹមត្រូវ រួចចូលទៅក្នុងការិយាល័យធ្វើការ។ រហូតដល់ម៉ោង១២និង២០នាទី ថ្ងៃទី ១៩-១០-២០១៩ ជនរងគ្រោះចេញពីធ្វើការ ស្រាប់តែឃើញជនសង្ស័យ០២នាក់ខាងលើឡើងជិះម៉ូតូរបស់ខ្លួនម៉ាកខាងលើ ក៏ស្រែក ចោរៗ ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួចពិនិត្យមើលឃើញស្នាមកាច់សោកម៉ូតូបែកគ្រាប់ខ្ទេច ក៏ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង