ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបគ្រឿងញៀនចាប់ជនសង្ស័យជាង១០នាក់

78

កំពង់ចាម៖កម្លាំងជំនាញប្រឆាំងគ្រឿងញៀនបន្តស្រាវជ្រាវមុខសញ្ញាជួញដូរខុសច្បាប់នូវសារធាតុញៀនរហូតឈានដល់ការបង្រ្កាបបានជនសង្ស័យចំនួន០២នាក់បន្ថែមទៀតបន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យចំនួន១១នាក់   

នៅថ្ងៃទី២០ខែតុលាឆ្នាំ២០១៩បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យចំនួន១១នាក់ដែលបង្ក្រាបបាននៅស្រុកកងមាសកាលពីថ្ងៃទី១៩ខែតុលាឆ្នាំ២០១៩លោកឧត្តមសេនីយ៍ទោឯមកុសលស្នងការនគរបាលខេត្តកំពង់ចាមបានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការណ៍ជាមួយជំនាញស្រុកមុខកំពូលខេត្តកណ្ដាលដឹកនាំដោយលោកវរសេនីយ៍ទោជីវសេងរស់នាយការិយាល័យប្រឆាំងគ្រឿងញៀនបន្តបើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរនឹងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់នៅវេលាម៉ោង១៥.៣០នាទីនៅភូមិចុងព្រែកឃុំរការកោង២ស្រុកមុខកំពូលខេត្តកណ្តាល។

.ឈ្មោះប៊ុនតុលា  ភេទប្រុសសញ្ជាតិខ្មែរអាយុ២២ឆ្នាំរស់នៅភូមិចុងព្រែកឃុំរការកោងទី២ស្រុកមុខកំពូលខេត្តកណ្តាល។

.ឈ្មោះសាំងសុីថេតភេទប្រុសអាយុ២៥ឆ្នាំជាតិខ្មែររស់នៅភូមិស្ពានថ្មីឃុំរការកោងស្រុកមុខកំពូលខេត្តកណ្តាល។

ដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៍សចំនួន១៦កញ្ចប់

ទូរស័ព្ទដៃចំនួន០៤គ្រឿង  នឹងថង់វេចខ្ចប់មួយចំនួនធំ៕

អត្ថបទដែលជាប់ទាក់ទង