ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោទប្រកាន់បុគ្គល ៣រូប ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល តាមការដឹកនាំរបស់ទណ្ឌិត សម រង្ស៊ី

92

ភ្នំពេញ៖ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៩ ស្តីពីការសម្រេចធ្វើការចោទប្រកាន់ លើបុគ្គល ៣រូប ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការដឹកនាំរបស់ទណ្ឌិត សម រង្ស៊ី។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ នៃអយ្យការអបសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចធ្វើការចោទប្រកាន់ ឈ្មោះ ញឹម គីមញ៉ុល ភេទប្រស, ឈ្មោះ ងឹម គាថា ភេទស្រី និងឈ្មោះ សៅ ឧសភា ហៅ ស្រីមុំ ហៅ សភាមយូរ៉ា ភេទស្រី ពីបទ រួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ ការចោទប្រកាន់ខាងលើ ពាក់ព័ន្ធទៅនឹងសកម្មភាពកៀងគរ និងបំផុសបំផុល ឱ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា “ផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី ” ដោយអនុវត្តន៍តាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៊ី ។ ឈ្មោះ ញឹម គីមញ៉ុល, ឈ្មោះ ងឹម គាថា និងឈ្មោះ សៅ ឧសភា ហៅ ស្រីមុំ ហៅ សភា មយូរ៉ា បានធ្វើសកម្មភាពញុះញង់ប្រឌិតព័ត៌មានមិខពិតជាច្រើន ដោយចេតនាកៀងគរ ប្រមូលផ្តុំប្រជាពលរដ្ឋ និងសមាជិករបស់ខ្លួនទាំងក្នុង និងក្រៅប្រទេស ដើម្បី
ចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ។

អ្នកនាំពាក្យ ឯអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សូមបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួម
អនុវត្តន៍ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់
ទោសតាមច្បាប់ពីបទ “រួមគំនិតក្បត់” ដែលអាចមានទោសពី ៥(ប្រាំ) ទៅ ១០(ដប់)ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែ អ្នកពាក់ព័ន្ធបោះចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឱ្យរួចផុតពីសតាមបញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ ៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង