ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគួច ចំរើនមិនដែលភ្លេចមន្ត្រីចាស់ៗ ណាម្នាក់ដែលធ្លាប់បំពេញការងារជាមួយលោកឡើយ

84

ភ្នំពេញ៖អភិបាលខេត្តព្រះសីហនុលោកគួចចំរើនបានចុះមកសួរសុខទុក្ខលោកសាយចន្ថាចៅសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញខណៈដែលកំពុងមានជំងឺទឹកនោមផ្អែមរហូតកាត់ដំបៅប្រអប់ជើងដែលកំពុងសម្រាកព្យាបាលនៅផ្ទះ។

  មន្ត្រីបំរើការងារនៅក្នុងជួរសាលាខេត្តព្រះសីហនុបានអោយដឹងថាលោកគួចចំរើនមិនដែលភ្លេចមន្ត្រីចាស់ៗណាម្នាក់ដែលធ្លាប់បំពេញការងារជាមួយលោកឡើយទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០១៩នេះលោកគួចចំរើនបានឆ្លៀតពេលដ៏មមាញឹកមកសួរសុខទុក្ខលោកសាយចន្ថាចៅសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញដែលមានជំងឺទឹកនោមផ្អែមកាត់ដំបៅប្រអប់ជើងដែលកំពុងសម្រាកព្យាបាលនៅផ្ទះ។

  ក្នុងឱកាសនោះលោកគួចចំរើនបានសំដែងក្តីអាណិតអាសូរនិងចូលរួមថវិកាមួយចំនួនដើម្បីសម្រាលដល់ការលំបាកនិងដោះស្រាយជីវភាពប្រចាំថ្ងៃរបស់លោកសាយចន្ថា

 

អត្ថបទដែលជាប់ទាក់ទង