ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រថៃដកហូតតំណែងនិងឋានៈទាំងអស់ពីអ្នកម្នាងSineenat ដោយសារមានមហិច្ឆតាលើកតម្កើងខ្លួនឱ្យមានឋានៈស្មើនឹងព្រះអគ្គមហេសី

88

(បាងកក)ព្រះមហាក្សត្រថៃព្រះបាទមហាវិជ្ជរ៉ាឡុងកន(Maha Vajiralongkorn) បានសម្រេចព្រះទ័យដកហូតតំណែងនិងឋានៈទាំងអស់ពីមហេសីមួយអង្គរបស់ព្រះអង្គគឺអ្នកម្នាងសៃនីណាតវង្សវិជ្ជរ៉ាផេកឌី(Sineenat Wongvajirapakdi) ដោយសារតែអ្នកម្នាងមិនមានភាពស្មោះត្រង់។នេះបើតាមប្រភពពីព្រះបរមរាជវាំងថៃដកស្រង់ចេញផ្សាយដោយសារព័ត៌មានBBC នៅយប់ថ្ងៃចន្ទទី២១ខែតុលាឆ្នាំ២០១៩។

យោងតាមព្រះបរមរាជវាំងថៃអ្នកម្នាងSineenat Wongvajirapakdi ត្រូវបានដកហូតតំណែងនិងរាល់តួនាទីទាំងអស់ក្នុងនោះរួមមានទាំងគោរមងារចៅឃុនហ្វ្រា(Chao Khun Phra) ផងដែរដោយសារតែមិនមានភាពស្មោះត្រង់ចំពោះព្រះបាទMaha Vajiralongkorn និងព្រះអគ្គមហេសីសុធីតា(Suthida) ពោលគឺអ្នកម្នាងរូបនេះមានមហិច្ឆតាលើកតម្កើងខ្លួនឱ្យមានឋានៈស្មើនឹងព្រះអគ្គមហេសី។

គួរបញ្ជាក់ថាអ្នកម្នាងSineenat Wongvajirapakdi ត្រូវបានផ្ដល់គោរមងារចៅឃុនហ្វ្រា(Chao Khun Phra) កាលពីខែកក្កដាកន្លងទៅដែលមានរយៈពេលពីរខែបន្ទាប់ពីព្រះបាទMaha Vajiralongkorn រៀបអភិសេកនិងតែងតាំងអគ្គមហេសីព្រះនាមSuthida ជាផ្លូវការ។

វេបសាយប្រទេសថៃបាផ្សាយព្រាតនៅល្ងាចនេះថាព្រះមហាក្សត្រថៃMaha Vajiralongkornបានប្រកាសដកហូតនូវតួនាទីយសសក្តិនិងគ្រឿងឥស្សរយសទាំងអស់ពីChao Khun Phra:Sineenat Wongvajirapakdi អាយុ៣៤ឆ្នាំព្រោះតែព្រះនាងប្រព្រឹត្តខុសនឹងច្បាប់ព្រះរាជវង្សមិនស្មោះភក្តីចំពោះរាជវង្សព្រមទាំងជ្រៀតជ្រែកជីវិតអភិសេករបស់ព្រះអង្គទៀតផង។

នាងSineenat Wongvajirapakdi ដើមឡើយជាគិលានុប្បដ្ឋាកប្រចាំទ័ពអាកាសក្រោយមកបានចូលវាំងមើលថែបុត្រាព្រះអង្គនិងក្លាយជាស្រីកំណាន់របស់ព្រះអង្គផងដែរហើយបានឡើងបុណ្យយសសក្តិជាបន្តបន្ទាប់និងចុងក្រោយបានគោរម្យងារChao Khun Phra

អត្ថបទដែលជាប់ទាក់ទង