ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជីឈ្មោះ U-19 សម្រាប់ជើងឯក យុវជនអាស៊ីអាគ្នេយ៍ ត្រូវបានប្រកាស

101


ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញនូវបញ្ជីឈ្មោះកីឡាករជម្រើសជាតិ អាយុក្រោម១៩ឆ្នាំ ជាផ្លូវការ
ហើយដើម្បីហ្វឹកហាត់ សម្រាប់ចូលរួមប្រកួត ពានរង្វាន់ជើងឯកយុវជនអាស៊ីអាគ្នេយ៍ (2020 AFC U-19 Championship Qualification) សម្រាប់ពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
មុននឹងចម្រាញ់បានកីឡាករកំពូលទាំង២៤រូបនេះ លោកGyotoku Koji ដែលជាគ្រូបង្វឹកក្រុមមជម្រើសជាតិអាយុ
ក្រោម១៨ឆ្នាំ បានដឹកនាំហ្វឹកហាត់ និងធ្វើតេស្តមួយលើកមកហើយ ដែលយុវជនទាំងនេះ ភាគច្រើនមកពីសាលាបាល់ទាត់ជាតិ
បាទី និងបណ្ដាក្លិបដែលលេង ក្នុងលីគកំពូលរបស់កម្ពុជា ។ពួកគេមួយចំនួនសុទ្ធតែ បានចូលរួមប្រកួតជើងឯកយុវជនអាស៊ី
អាគ្នេយ៍អាយុក្រោម១៨ឆ្នាំ (AFF U-18 Championship 2019) កាលពីខែសីហា កន្លងទៅថ្មីៗនេះ ។
ក្រុមជម្រើសជាតិនេះជាយុវជន មកពីសាលាបាល់ទាត់ជាតិបាទី ចំនួន១០រូប មកពីក្លិបវិសាខាចំនួន៦រូប មកពីក្លិបណាហ្គាវើលដ៍ចំនួន២រូប មកពីក្លិបបឹងកេតចំនួន១រូប មកពីក្លិបអគ្គស្នងការនគរបាលជាតិចំនួន១រូប មកពីក្លិបអគ្គិសនីកម្ពុជាចំនួន
១រូប ក្លិបបាល់ទាត់ភ្នំពេញក្រោន១រូប និងព្រះខ័នរាជស្វាយរៀង១រូប ។
ការចូលរួមក្នុងព្រឹត្តិការណ៍2020 AFC U-19 Championship Quqlificationនេះ គឺកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល G
ដែលមានកម្ពុជា ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង ។ការប្រកួតនឹងចាប់ផ្ដើម ពីថ្ងៃទី២ដល់ថ្ងៃទី១០ខែវិច្ឆិកា
ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង