ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១​ សម្រាប់កម្ពុជា មានអាយុ២៨ឆ្នាំហើយ​

78

ភ្នំពេញ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី២៣តុលានេះថា រំលឹកខួប​ “កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១​ សម្រាប់កម្ពុជា” មានអាយុ២៨ឆ្នាំហើយ​ ២៣​ តុលា​ ១៩៩១​-​២៣​ តុលា​ ២០១៩។

លោក បានថ្លែងថា អាយុ២៨ឆ្នាំ​នេះ​ បានបង្កើតជាកូន​ ពូនជាចៅច្រើនណាស់​ ហើយកូនខែ្មរបានសម្រេចការបង្រួបបង្រួម បញ្ចប់សង្គ្រាមដោយខ្លួនឯង នៅឆ្នាំ១៩៩៨​ នៅពេលបេសកកម្មរបស់UN​ឆ្នាំ១​៩៩២-១៩៩៣​ មិនអាចសម្រេចភារកិច្ចសំខាន់បំផុត ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា បាននោះទេ។ សូមរួមគ្នាថែរក្សា​សន្តិភាព ដែលរកបានមកវិញ យ៉ាងលំបាកបំផុតនេះ។

សន្ធិសញ្ញា​ស​ន្តិភាពទី​ក្រុ​ងប៉ារីស ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣​ តុលា ១៩៩១ ដែលជាសញ្ញានៃកា​រ​បញ្ចប់​ជាផ្លូ​វការនៅសង្គ្រាមកម្ពុជា។​ កិច្ចព្រមព្រៀងនេះត្រូវបានការ​ដា​ក់ព​ង្រាយជា​លើកដំ​បូង បង្អស់ក្រោយពីសម័យកាលនៃសង្គ្រាមត្រ​ជា​ក់ នូវបេសកកម្មរក្សា​ស​ន្តិភា​ព(អ៊ុនតាក់) ហើយក៏ជាឱកាសជាលើ​ក​ដំបូង ក្នុងប្រវត្តិសាស្ត្រនៃអង្គការស​ហ​ប្រជា​ជា​តិ ដែលបានក្លាយខ្លួនជារដ្ឋា​ភិ​បាល គ្រប់គ្រងកាន់កាប់មកលើ​រ​ដ្ឋមួ​យ។ នៅខណៈនោះគឺ មានរដ្ឋាភិបាលចំនួន ១៩ ​នាក់ ដែលបានបានចុះហត្ថលេខាមកលើ​កិ​ច្ចព្រម​ព្រៀង​ទាំ​ងនេះ៕

អត្ថបទដែលជាប់ទាក់ទង