ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អបអរសាទរខួប​អនុស្សាវរីយ៍លើក​ទី ​២៨ឆ្នាំ​ ​នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស

88

ហ្វេសប៊ុកព្រះបរមរាជវាំង Royal du Cambodge បានចេញសារសាទរខួប​អនុស្សាវរីយ៍លើក​​ទី ​២៨ឆ្នាំ​ ​នៃសន្ធិ​សញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០១៩។

ក្រោម​ព្រះ​រាជបូជនីយ​កិច្ច​ នៃ​ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯ​ករាជ្យ​ បូរណភាពទឹកដី​ ឯកភាព​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ព្រះវររាជបិតាបង្រួបបង្រួមជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបាននាំឲ្យកម្ពជាទទួលបាននូវសុខសន្តិភាពឡើងវិញបន្ទាប់ពីសង្រ្គោមដ៏រាំរៃជាច្រើនទសវត្ស តាមរយៈការចរចារបង្រួបបង្រួមបញ្ចប់សង្រ្គោមរហូតឈានដល់ការចុះហត្ថលេខាសន្តិភាពទីក្រុងប៉ារីសពីបណ្តាភាគីធំៗ ។ កូនចៅប្រជានុរាស្រ្តគ្រប់ៗរូបសូមចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ធំធេងនៃ អង្គព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិកម្ពុជា សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង