ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តបាត់ដំបងឃុំខ្លួន សមាជិកក្រុមឧទ្ទាមម្នាក់ពាក់ព័ន្ធនឹងរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល

64

(បាត់ដំបង)នៅថ្ងៃទី២២ខែតុលាឆ្នាំ២០១៩សាលាដំបូងខេត្តបាត់ដំបងចេញដីកាបង្គាប់ឲ្យឃុំខ្លួនសមាជិកក្រុមឧទ្ទាមម្នាក់ទៀតដែលពាក់ព័ន្ធនឹងរដ្ឋប្រហារខុសច្បាប់ដែលរៀបចំដោយទណ្ឌិតសមរង្ស៉ីដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

បើតាមសេចក្តីជូនដំណឹងរបស់សាលាដំបូងខេត្តបាត់ដំបងបានបញ្ជាក់ថា

ជនត្រូវចោទមានឈ្មោះស៊ឹមឡៅភេទប្រុសអាយុ៣៩ឆ្នាំត្រូវបានតុលាការចោទប្រកាន់ពីបទ«រួមគំនិតក្បត់» តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

«ការចោទប្រកាន់ខាងលើគឺពាក់ព័ន្ធនឹងសកម្មភាពរបស់ឈ្មោះស៊ឹមឡៅដែលបានកៀរគរប្រមូលបក្ខពួកហូបអាហារសាមគ្គីនិងបានធ្វើសកម្មភាពផ្សព្វផ្សាយបំផុសឲ្យប្រជាពលរដ្ឋចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមឧបាយកលផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជនសមរង្សី»

សាលាដំបូងខេត្តបាត់ដំបងបានបញ្ជាក់ថាអ្នកពាក់ព័ន្ធនឹងការគាំទ្រឬចូលរួមរអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនឹងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពីបទ«រួមគំនិតក្បត់» ដែលអាចមានទោសជាប់ពន្ធនាគារពី០៥(ប្រាំ)ឆ្នាំទៅ១០(ដប់)ឆ្នាំតាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌលើកលែងតែអ្នកពាក់ព័ន្ធទាំងនោះបានចូលមកសារភាពទាន់ពេលវេលាដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសប្បញ្ញត្តិពិសេសនៃមាត្រា៤៥៤នៃក្រមព្រហ្មទណ្ឌ៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង