ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្ដមណ្ឌលគិរីចេញដីកា បង្គាប់ឲ្យឃុំខ្លួនក្រុមក្បត់ជាតិម្នាក់

65

(មណ្ឌលគិរី)ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរីចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទម្នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការបំផុសចលនាមហាជនឲ្យចូលរួមផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់តាមការរៀបចំរបស់ទណ្ឌិតសមរង្ស៉ី។

សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីនៅថ្ងៃទី២២ខែតុលាឆ្នាំ២០១៩នេះថាជនត្រូវចោទឈ្មោះភួងកំសានភេទប្រុសអាយុ៤០ឆ្នាំត្រូវអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ២៩១ចុះថ្ងៃទី២១ខែតុលាឆ្នាំ២០១៩ពីបទរួមគំនិតក្បត់តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងនឹងសកម្មភាពរបស់ជនត្រូវចោទព្រមទាំងគូកនដែលបានកៀរគរនិងបំផុតបំផុលឲ្យមហាជនចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាលនៃកម្ពុជាក្រោមឧបាយកលជាផែនាករនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជនសមរង្ស៊ី។

អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីបានបញ្ជាក់ថាជនត្រូវចោទឈ្មោះភួងកំសាន្តត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តមណ្ឌលគិរីតាមដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នលេខ១១៨ចុះថ្ងៃទី២១ខែតុលាឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង