ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ១៨នាក់ពុល នៅភូមិក្រាំងលាវ ដោយសារបន្លែនំបញ្ចុកមានសារធាតុថ្នាំសម្លាប់សត្វល្អិត

68

ខេត្តតាកែវនៅថ្ងៃពុធ១០រោចខែអស្សុជឆ្នាំកុរឯកស័កពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩នៅវេលាម៉ោង:៣៥នាទីព្រឹកមានករណីប្រជាពលរដ្ឋពុលអាហារបណ្តាលឱ្យមានអាការៈក្អួតរាគរុះវិលមុខនៅភូមិក្រាំងលាវឃុំក្រាំងលាវស្រុកបាទីខេត្តតាកែវ    ប្រជាពលរដ្ឋដែលរងគ្រោះមានចំនួនសរុបចំនួន១៨នាក់ស្រី១២នាក់    ក្នុងនោះកុមារ០៦នាក់ស្រី០៣នាក់  ក្រោយពីទទួលបានព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ  សុខសំណាងស្នងការនគរបាលខេត្តតាកែវបានរៀបចំកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងលាវចុះសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធជួយអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកបាទីដើម្បីធ្វើការសង្គ្រោះបន្ទាន់  ចំពោះមូលហេតុដែលនាំឱ្យពុលសមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងគឺបណ្តាលមកពីពុលនំបញ្ចុក(បន្លែនំបញ្ចុកមានសារធាតុថ្នាំសម្លាប់សត្វល្អិត)ដែលអ្នកលក់រែកដើរលក់តាមភូមិ៕

អត្ថបទដែលជាប់ទាក់ទង