ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រឿងញៀន​ជា​ច្រើន​គីឡូ​ក្រាមត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ស្រាវជ្រាវ​រក​ឃើញ​បន្ថែម​ទៀត​ បន្ទាប់​ពី​សួរ​ចម្លើយ​មេ​ខ្លោង​ជួញដូរ​គ្រឿងញៀន​

132

កំពង់ធំលោកឧត្តមសេនីយ៍ទោអ៊ុកុសលស្នងការនគរបាលខេត្តកំពង់ធំនៅព្រលប់ថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩នេះបានប្រាប់សារព័ត៌មានថាថ្នាំញៀនជាច្រើនគីឡូក្រាមបន្ថែមទៀតត្រូវបានសមត្ថកិច្ចជំនាញសហការគ្នាស្រាវជ្រាវរកឃើញតាមរយៈការសាកសួរចម្លើយរបស់មេខ្លោគ្រឿងញៀនចំនួននាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីម្សិលមិញដកហូតថ្នាំញៀន៤០គីឡូក្រាម។

លោកស្នងការនគរបាលខេត្តកំពង់ធំបន្តថាកិច្ចសហប្រតិបត្តិការរុករកទីតាំងលួចលាក់ស្តប់ទុកគ្រឿងញៀនគឺត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩ដោយមានការចូលរួមពីកម្លាំងអធិការស្រុកកំពង់ស្វាយនិងអាជ្ញាធរភូមិ​-​ឃុំម្រសម្រួលដោយលោកអ៊ិសុធាព្រះរាជអាជ្ញាលោកសាយវាសនាព្រះរាជអាជ្ញារងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃរួមទាំងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ​​បានឆែកឆេរផ្ទះមួយខ្នងស្ថិតនៅក្នុងភូមិសានគរ​ (​​)​ ឃុំសានគរស្រុកកំពង់ស្វាយខេត្តកំពង់ធំត្រង់ចំណុចខាងកើតប្រឡាយទំនប់៣០កញ្ញាដែលជនសង្ស័យបានលាក់ថ្នាំញៀនប្រភេទបេតមហ្វេតាមីន​ (​ម៉ាទឹកកក​)​ នៅក្នុងផ្ទះធ្វើអំពើស័ង្កសីសង់ជាប់និងដី

លោកឧត្តមសេនីយ៍ទោអ៊ុកុសលស្នងការនគរបាលខេត្តកំពង់ធំមានប្រសាសន៍ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម

ខេឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេសាវឿអគ្គស្នងការនគរបាលជាតិលោកនាយឧត្តមសេនីយ៍ម៉ក់ជីតូអគ្គស្នងការរងនគរបាលជាតិលោកសុខលូអភិបាលខេត្តកំពង់ធំលោកតែងតែយកចិត្តទុកដាក់លើកិច្ចការងារគ្រឿងញៀនជាការងារស្នូលសំខាន់បំផុតនិងបានជំរុញដល់មន្ត្រីជំនាញទាំងអស់អោយយកចិត្តទុកដាក់ចំពោះការងារបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានទូទាំងខេត្ត

ទិដ្ឋភាពនៃការឆែកឆេរគឺត្រូវបាននាំជនសង្ស័យទាំងនាក់មកចង្អុលបង្ហាញនូវត្ថុតាងក្រោយពីបើកសោរសមត្ថកិច្ចជំនាញបានរកឃើញវ៉ាលីក្រណាត់ចំនួនមានពណ៌ក្រហមពណ៌ខ្មៅនិងពណ៌ខៀវដែលបានលាក់ទុកនៅក្រោមគ្រែសមត្ថកិច្ចបាននាំយកវ៉ាលីទាំងមកឆែកបានប្រទះឃើញថ្នាំញៀនដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែដែលមានពណ៌ទឹកមាសមានរូបសញ្ញាផ្កាយចំនួនដើម្បីបំភាន់ភ្នែកមហាជន

សូមបញ្ជាក់ថាកាលពីថ្ងៃទី២១ខែតុលាកន្លងទៅសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាមេក្លោជួញដូរគ្រឿងញៀនចំនួននាក់រួមមនាៈទី.​ឈ្មោះគន់វណ្ណៈភេទប្រុសទី.​ឈ្មោះសុខប៊ុសិរិឆៃភេទប្រុសនិងទី.​ឈ្មោះលីតឹកភេទប្រុសទីឈ្មោះសាក់សេងសងជាជនជាតិថៃភេទប្រុសរស់នៅខេត្តតាកប្រទេសថៃដកហូតថ្នាំញៀន៤០គីឡូក្រាម។

លោកឧត្តមសេនីយ៍ទោអ៊ុកុសល់ស្នងការនៃស្នងការដ្ឋានខេត្តកំពង់ធំបានមានប្រសាសន៍ថាបន្ថែមថាចំពោះចំនួនពិតនៃគ្រឿងញឿដែលសមត្ថកិច្ចរកឃើញនៅទីតាំងលាក់ស្តុកខាងលើមិនទាន់ដឹងទម្ងន់ច្បាស់នៅឡើយទេរង់ចាំថ្ងៃស្អែកលោកនឹងធ្វើសន្និសីទបង្ហាញជូនមហាជនអោយបានជ្រាបច្បាស់

អត្ថបទដែលជាប់ទាក់ទង