ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេង ស្រឿន ស្វែងរកជ័យជំនះបានឬទេ?

115


ភ្នំពេញ៖ការប្រកួតសន្សំពិន្ទុខ្សែក្រវាត់ខារ៉ាបាវ លើសង្វៀនអាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី
២៦តុលានេះ អ្នកប្រដាល់កម្ពុជាសេង ស្រឿន ដែលប្រកួតដំបូងរបស់គេ ជួបបរាជ័យនោះមិន
ដឹងថាគេអាចស្វែងរកជ័យជំនះ បានឬទេសប្ដាហ៍នេះ ។
បន្ទាប់ពីសន្លប់ទឹកទី២ ដោយសារវ៉ាន់ ឆាលើម(Wan Chhaleum)ស្រឿន ត្រូវជួបប្រកួតជា
មួយកូឡាប ដាំ (Kolap Dam)ដែលជាអ្នកប្រដាល់ មិនស្រួលបង្ក្រាបនោះឡើយ ។មួយប្រកួតដំ
បូងរបស់អ្នកប្រដាល់ទាំង២រូបនេះ សុទ្ធតែជួបបរាជ័យដូចគ្នា ។ការប្រកួតមួយនេះ ពួកគេសុទ្ធ
តែត្រូវការជ័យជំនះដូចគ្នា។
តាមពិតសេង ស្រឿន មិនអន់ទេ តែពេលជួបជាមួយអ្នកប្រដាល់ថៃនោះ បន្ទាប់ពីគេ
សាកល្បងមួយទឹកហើយ ដឹងថាមិនអាចស៊ីបាន ចិត្តរបស់គេធ្លាក់ចុះតូចតែម្ដង។ អ្នកប្រដាល់
កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៧១ដង ចាញ់១៩ដង និងស្មើពិន្ទុ២ដង ។
ចំពោះកូឡាប ដាំវិញ ប៉ុន្មានប្រកួតចុងក្រោយ នៅស្រុកខ្មែរ គេហាក់ដូចជាជួបរាជ័យជា
ញឹកញាប់តែម្ដង ។ អ្នកប្រដាល់រូបនេះ ក៏ចិត្តមិនសូវជាធំដែរទេ ប្រសិនបើគេមានប្រៀបលើគូ
ប្រកួតនោះ គេវ៉ៃមួយដោយពន្យារឲ្យដល់ទឹកទី៥ ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន១០០ដង ឈ្នះ៨៥ដង ចាញ់១៤ដង និងស្មើពិន្ទុ ១ដង ។ អ្នកមិនទាន់ស្គាល់ឈ្នះទាំង២រូបនេះ នរណាស្គាល់ឈ្នះមុនគេ ក្នុងព្រឹត្តិការណ៍នេះ ?
ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡា ត្រូវជួបប្រកួតជាមួយ អ្នកប្រដាល់ថៃវ៉ាន់ ឆាលើម (Wan Chhaleum)។
អ្នកប្រដាល់ទាំង២រូបនេះ មួយប្រកួតដំបូង បានទទួលជ័យជំនះដូចគ្នា ហើយការប្រកួតនេះ គេកាន់តែត្រូវការឈ្នះបន្ថែមទៀត ដើម្បីប្រជែងកៅអី សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលជាវគ្គដ៏សំខាន់ ។
វណ្ណៈមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៥ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង។ រីឯ
វ៉ាន់ ឆាលើម (Wan Chhaleum) គេមានប្រវត្តិប្រកួត ចំនួន៧១ដង ឈ្នះ៥៨ដង និងចាញ់១៣ដង នរណាជាអ្នកបន្តឈ្នះ ?
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ ឡុង សារ៉ែម ក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយពុយ ក្រូចក្លិបឃ្លាំងមឿងកីឡា ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ ចាន់ សាន់ក្លិបតាព្រហ្មមានជ័យ ប្រកួតជាមួយវ៉ា វ៉ាន្នី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ដោយប្រកួតគ្នាក្នុង ប្រភេទទម្ងន់៥៤គីឡូក្រាម ។ ធីម ទាន់ក្លិបខេត្តរតនគីរី ប្រកួតជាមួយសំខាន់ ប៉ាវចិន ក្លិបរ៉ា
ហាប់ស្វាយប៉ាក ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង