ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្នានជួលជុលនិងសាងសង់ផ្លូវជា ច្រើនខ្សែនៅក្នុងក្រុងព្រះសីហនុបាននិងកំពុងបើកដំណើរការជាមួយនឹងអាជ្ញាធរចុះមើលជាប្រចាំ

116

ព្រះសីហនុ៖ការដ្នានជួលជុលនិងសាងសង់ផ្លូវជាច្រើនខ្សែនៅក្នុងក្រុងព្រះសីហនុបាននិងកំពុងបើកដំណើរការរបស់ខ្លួនតាមគោលដៅនីមួយៗដើម្បីសាងសង់ផ្លូវអាទិភាព២៤ខ្សែជាអាទិភាពក្នុងចំណោមផ្លូវ៣៤ខ្សែដែលប្រើប្រាស់កញ្ចប់ថវិការពិសេសរបស់រដ្ឋាភិបាល។

   ដើម្បីអោយការដ្ឋានទាំងនោះដំណើរការទៅបានរលូនលោកគួចចំរើនតែងបានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពផ្លូវជាបន្តបន្ទាប់។ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៣តុលា២០១៩លោកគួចចំរើនបានបន្តដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពផ្លូវនៅតំបន់ពយនៃភូមិគគីរឃុំបិតត្រាំងដែលគ្រោងបើកការដ្ឋានស្ថាបនានៅពេលឆាប់ៗខាងមុខនេះ

   គួររំលឹកថាកាលពីរសៀលថ្ងៃចន្ទថ្ងៃ២១ខែតុលា.ស២០១៩អភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យការដ្ឋានជួលជុលនិងសាងសង់ផ្លូវនៅក្នុងក្រុងព្រះសីហនុតាំងពីព្រលានយន្តហោះកងកេងរហូតដល់ក្រុងព្រះសីហនុខណៈគម្រោងបើកការដ្ឋានសាងសង់នឹងចាប់ផ្តើមធ្វើឡើងព្រមៗគ្នាឆាប់ៗនេះនិងគ្រោងចំណាយពេល៨ខែក្នុងការធ្វើផ្លូវទាំងនេះឡើងវិញដោយក្រុមហ៊ុនចំនួន៧។

   លោកគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថាដើម្បីរៀបចំស្ដារហេដ្ឋរចនាសម្ព័ន្ធក្រុងខេត្ដពិសេសប្រព័ន្ធគមនាគមន៍(ផ្លូវ) ឲ្យល្អប្រសើរឡើងវិញដើម្បីសម្រួលការធ្វើដំណើរនិងត្រៀមលក្ខណៈសម្រាប់ពីធីបុណ្យសមុទ្រនៅឆ្នាំក្រោយនេះរដ្ឋបាលខេត្ដក្រោមការយកចិត្ដទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុមត្ដ័កញ្ចប់ថវិកាពិសេសសម្រាប់ការស្ដារហេដ្ឋារចនាសម្ព័ន្ធខេត្ដព្រះសីហនុនេះ។ក្នុងចំណោមផ្លូវទាំង៣៤ខ្សែដែលត្រូវជួលជុលនិងសាងសង់បន្ថែមនោះគឺរដ្ឋបាលខេត្ដបានរៀបចំផ្លូវអាទិភាពចំនួន២៤ខ្សែដែលត្រូវជួសជុលនិងសាងសង់មុន។ផ្លូវទាំង២៤ខ្សែមានប្រវែងជាង៧៤គីឡូម៉ែត្រត្រូវបានក្រុមហ៊ុននិងអង្គភាពចំនួន៧ជាអ្នកទទួលជួសជុលនិងសាងសង់ឡើងវិញ។

   លោកបន្ដថា(មានផ្លូវគឺមានសង្ឃឹម) ការធ្វើដំណើរមានភាពងាយស្រួលកាត់បន្ថយពេលវេលានិងចំណេញថវិកាក៏ដូចជាការចូលរួមអភិវឌ្ឍក្រុងខេត្ដព្រះសីហនុ។

   លោកគួចចំរើនបន្ថែមថាវឌ្ឍនភាពរបស់ខេត្ដព្រះសីហនុរយៈពេលពីរបីឆ្នាំនេះមានការអភិវឌ្ឍឡើងយ៉ាងកំហុកដែលបានធ្វើឲ្យខេត្ដមានការប្រែមុខមាត់ប៉ុន្ដែទន្ទឹមនឹងវឌ្ឍនភាពនេះខេត្ដក៍មានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តែម្ដងរងការខូចខាតស្ទើរទាំងស្រុងដែលទាមទារឲ្យមានការជួលជុលកែលម្អឡើងវិញនិងសាងសង់ផ្លូវបន្ថែមដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរបញ្ចៀសការកកស្ទះចរាចរណ៍។

លោកស្នើសុំឲ្យក្រុមការងារបច្ចេកទេសត្រូវចុះពិនិត្យមើលស្ថានភាពផ្លូវសំខាន់ៗក្នុងក្រុងហើយត្រូវកំណត់និយាមការតាមប្លង់ប្រព័ន្ធស្របតាមគំរូប្លង់មេរបស់គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាដើម្បីរៀបចំផែនការធ្វើការជួសជុលកែលម្អឡើងវិញ។

សូមបញ្ជាក់ថាផ្លូវទាំង២៤ខ្សែខាងលើនេះមានឈ្មោះនិងលេខដូចតទៅ៖.មហាវិថីរាម(៤៥) .មហាវិថីឆ្នេររាម.មហាវិថីជំទាវម៉ៅ(៤៧) .វិថីលេខ៨៣៧.វិថីអូរត្រេះ.ផ្លូវកាត់ទទឹងវិថីអូរត្រេះ.វិថីអូរឈើទាល.វិថីពូឡូវៃ(៣០០) .វិថីឯករាជ្យ(១០០) ១០.វិថី២ធ្នូ(៦០០) ១១.វិថីលំហែព្រះភូមិន្ទ(៤០០) ១២.វិថីឆ្នេរអូរត្រេះ១៣.ផ្លូវលេខ៥០១១៤.ផ្លូវលេខ៥០៣១៥.ផ្លូវលេខ៥០៥១៦.ផ្លូវលេខ៥០៧១៧.ផ្លូវលេខ៥០២១៨.ផ្លូវលេខ១០២១៩.ផ្លូវលេខ១២៦២០.ផ្លូវលេខ១១៥២១.វិថីសន្ដិភាព(១៣៥) ២២.ផ្លូវចំណោតអូរត្រេះ(៤៩) ២៣.វិថី២៨មិថុនា(១២៣) និង២៤.វិថីមិត្ដភាពកម្ពុជារុស្សី(៧០៥)

 

អត្ថបទដែលជាប់ទាក់ទង