ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចប៉ូលីសកៀនស្វាយបង្ក្រាបល្បែងសុីសង មេកន្ទុយលេខ

76

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានបញ្ជាកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយបង្ក្រាបល្បែងសុីសងកន្ទុយលេខនិងឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីល្ងាចថ្ងៃទី២៣ខែតុលា ឆ្នាំ២០១៩នៅ

ចំណុចភូមិខ្សុំឃុំបន្ទាយដែកស្រុក កៀនស្វាយខេត្ត កណ្តាល ។

ជនសង្ស័យ: ១/ឈ្មោះញឹម សាវ៉ន ភេទស្រីអាយុ ៣៧ឆ្នាំសញ្ជាតិខ្មែរ មុខរបរកត់ឆ្នោត មានទីលំនៅភូមិអង្គរជ័យឃុំ បន្ទាយដែកស្រុកកៀនស្វាយខេត្ត កណ្តាល (ឃាត់ខ្លួន)។

    លោកអធិការបន្តទៀតថាសមត្ថកិច្ចបានដកហូតវត្ថុតាងចាប់យករួមមាន៖

ម៉ូតូ០១គ្រឿងម៉ាក C125ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ពាក់ស្លាកលេខ1FL2605 

ទូរសព្ទដៃចំនួន 02គ្រឿង ម៉ាក OPPOមួយគ្រឿងពណ៌ក្រហមនឹងមួយគ្រឿងទៀតម៉ាក VIVOពណ៌ខ្មៅ 

ក្រដាស់កាត់តូចៗ កត់លេខឆ្នោត វៀតណាមរួច ចំនួន18សន្លឹកនិង មិនទាន់កត់លេខឆ្នោតវៀតណាម ចំនួន២៩សន្លឹក។

ឆ្នោតមហាសំណាងយាយសំ យាយសយ49សន្លឹកកោសរួច(ឆ្នោតខ្មែរ) 

ឆ្នោតមហាសំណាងយាយសំក្តីស្រម៉ៃ ចំនួន07សន្លឹក កោសរួច(ឆ្នោតខ្មែរ) 

ឆ្នោតមហាសំណាងឥតព្រំដែនចំនួន02សន្លឹកកោសរួច(ឆ្នោតខ្មែរ) 

ឆ្នោតឆ្នាំកុរនាំសំណាងចំនួន43សន្លឹកកោសរួច(ឆ្នោតខ្មែរ) ។

ប៊ុិចសសេរចំនួន07ដើម (ក្រហម02ដើមនឹងខៀវចំនួន05ដើម)

កាស្យូ01ម៉ាកCASIC

ក្រដាស់កា

បោនទ្រាប់កត់ឆ្នោតវៀតណាមចំនួន ០២សន្លឹក។ក្រដាស់ធំកត់លេខឆ្នោតវៀតណាមរួចចំនួន 27សន្លឹកនឹងមិនកត់ឆ្នោតវៀតណាម ចំនួន15សន្លឹកប្រាក់រៀលចំនួន450000៛(សែសិបប្រាំម៉ឺនរៀល)

ប្រាក់ដុល្លា ចំនួន70$(ចិតសិបដុល្លាអាមេរិច)ប្រដាប់កិបក្រដាស់01តូច

កាបូបស្ពាយមួយពណ៌ខ្មៅ។

   លោកអធិការបន្តទៀតថាកម្លាំងជំនាញបានចុះល្បាតក្នុងភូមិសាស្រ្តដើម្បីមើលមុខសញ្ញារហូតដល់មានការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោត) រួចឃាត់ខ្លួនបានជនសង្ស័យខាងលើរួមទាំងវត្ថុតាងសំរាប់កត់ឆ្នោតវៀតណាមខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសាកសួរក្រោយពីសាកសួររួចជនសង្ស័យខាងលើបានសារភាពថា

ខ្លួនពិតជាបានប្រព្រឹត្តល្បែងកត់ឆ្នោតខ្មែរនិងឆ្នោតវៀតណាម ពិតប្រាកដមែន។

ចំពោះជនសង្ស័យនិងវត្ថុតាងឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តនីតិវិធី។ មហាជនលើកឡើងថា សមត្ថកិច្ច ចាប់តែអ្នកកត់កន្ទុយលេខ ចំណែកមេឆ្នោតកន្ទុយលេខធំពុំដែលឃើញចាប់សោះ សង្ស័យត្រូវថ្នាំមេឆ្នោតហើយទេដឹង៕

អត្ថបទដែលជាប់ទាក់ទង