ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីមេតុង​ទីនម្នាក់ វេចលុយជា​ង២​៦ម៉ឺ​នដុល្លារ រត់បាត់

80

ភ្នំពេញ ៖ស្រ្តីម្នាក់ជាមេតុងទីនជា យោធា ពាក់សក្តិ១ ប្រមូលបាន​លុយ​ច្រើនគួរសមហើយ ជនសង្ស័យ​វេច​​លុ​យ​​រត់គេ​ច​​ទៅ​បាត់​ស្រមោល ទើ​ប​កូ​ន​តុ​ងទីន​ផ្អើល​ឆោឡោរ​ត់ទៅ​ប្តឹង​​​អាជ្ញាធ​រ​​ទប់ស្កាត់​ ប៉ុន្តែមកដល់រសៀលថ្ងៃទី​២​៤តុ​លានេះ
សមត្ថកិច្ច ចោម​ចៅ២ មិ​នទាន់ចាប់ខ្លួនបាន​នៅ​ឡើយ​។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣​ ខែតុលា ឆ្នំ២០១៩ ក្រុម​អ្នកលេង​តុងទី​ន​​ប្រ​មាណ​ជា​ង​​៤០​នាក់ នាំ​គ្នា​ទៅប្តឹង​ចៅ​ស​ង្កាត់​​ចោ​ម​ចៅ​២ ក្រោយ​​​ពី​ដឹង​ថា ចាញ់បោក​ស្ត្រី​ម្នាក់​​​មេ​​តុងទីន ដែល​ប្រមូល​លុយ​ជាង​​​២៦​ម៉ឺន​ដុល្លារ រត់គេចទៅបា​ត់​ ​។

ស្ត្រី​ម្នាក់​ជា​ជ​ន​​រ​ង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ជា​មេ​​តុ​ងទីន ឈ្មោះ មាស សុគន្ធ មានឋានៈជាយោធាពាក់សក្តិ១​ ​និងជា​អាជី​ករ​លក់គ្រឿងក្រអូប​​ ​មាន​​ទីលំនៅ​​ភូមិ​​ចោម​ចៅ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​​ពោធិ៍​​សែ​ន​ជ័យ បាន​រត់គេច​ខ្លួន​បាត់​​​តាំង​ពី​ថ្ងៃ​ទី​១៧ តុលា មក​ម្ល៉េះ ។

មេតុងទីននេះបាន ប្រើ​​ល្បិច​​ប្រមូ​ល​លុ​យ​យ​ក​​ខ្លួនឯង ហើយ​ឆ្លើយ​ថា​ ​អ្នក​នេះ​​ដេញ​​បាន ឬ​អ្នក​នោះ​​​ដេញ​បាន ប្រមាណ​ជាង​២៦​​ម៉ឺន​​ដុ​ល្លារ ​ពី​អ្នកចូលរួម​​​លេង​​ជា​ង​១០០​នាក់​ តែធាតុពិតមេ​តុ​ងទី​នបង្កើតកូនតុងទីនខ្យល់ ​ដេ​ញប្រមូល​យ​ក​​ស្ងា​ត់​ៗ នៅ​ពេល​ប្រមូ​ល​​បាន​​ច្រើន​​ហើយ វេច​​លុ​យ​រ​ត់គេច​​ទៅ​​បាត់​​ស្រ​មោល ទើបកូនតុងទីនផ្អើលឆោឡោ​រ​ត់ទៅ​ប្តឹងអាជ្ញាធរទប់ស្កាត់ ​ចា​ប់ខ្លួ​ន៕

អត្ថបទដែលជាប់ទាក់ទង