ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមាញ់​​បាន​មេចោរ​ប្ល​ន់​ នៅ​​​ខេត្ត​សៀមរាប​ និង​ដកហូត​ម៉ូតូ​ ​ជា​ច្រើន​​គ្រឿង ហើយនគរបាលប្រកាសរកម្ចាស់​

72

​ឧត្តរមានជ័យ​៖​ នៅថ្ងៃទី២៤ខែតុលានេះ សមត្ថកិ​ច្ច​ប៉ូលិស​ ប្រកាស​រក​បងប្អូន​​​ណា ​ដែល​បាន​​បាត់​​ម៉ូ​តូ​​គួរ​ម​ក​ពិ​និត្យ​មើល​ បន្ទាប់​ពី​បើក​ការ​ស៊ើ​ប​អ​ង្កេត​រ​យៈពេល​១៥​ថ្ងៃ​ ក្រោយ​ពី​ការ​ឃាត់ខ្លួ​ន​​ក្រុ​ម​មេចោរ​ប្លន់​ដ៏​សកម្ម​​​មួយ​​ក្រុម​ ចំនួន​២​​នាក់​ ជាមួយ​អាវុធ​ខ្លី​១​​ដើម​ សម្ភា​សម្រាប់​ធ្វើ​ សកម្មភាព​កាច់​សោ​​ ក​ ម៉ូតូ​មួយ​ចំនួ​ន​ កាលពី​ថ្ងៃ​៧​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​ខេត្តសៀមរាប​កន្លង​​មក។

​ កម្លាំង​សមត្ថ​កិច្ច​បា​ន​បើ​ក​កិច្ចសហ​កា​រ​ជាមួ​យ​ស្នងការដ្ឋាន​នគរបាល​​​ខេត្ត​សៀមរាប​ និង​ អធិការដ្ឋាន​នគ​បាល​ស្រុ​ក​​អន្ល​ង់​វែង​ ក្រោម​ការ​ដឹកនាំ​ ដោយ​​លោក​ឧត្តមសេនីយ៍ទោ​​ ​ប៉ុ​ល​ រតនា​ និង​លោក​ឧត្ត​សេ​នី​យ៍​​ទោ​ នឹម​ ច័ន្ទ​តា​ណា​ អនុប្រធាន​នាយ​ក​ដ្ឋាន​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​ ក្រសួងមហាផ្ទៃ​ ​វេលា​ម៉ោង​ប្រហែល​១០​​ព្រឹក​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៩​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​ នៅ​មុខ​ព្រ​​លាន​​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ដែល​បាន​រត់គេ​ច​​ពី​ទីរួមស្រុក​អន្លង់​​វែង​ ឈ្មោះ​ ទិន​ ភាន់​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ធ្លាប់​ទទួល​ទិញ​​ម៉ូ​តូ​ផ​ល​ចោរកម្ម​ ច្រើន​គ្រឿង​កន្ល​ង​​ម​ក​ពី​​ខេត្តសៀម​រាប​​។​

​បច្ចុប្បន្ន​នេះ​សម្ថ​ត​កិច្ច​បាន​​នាំ​​ជនសង្ស័យ​ម​ក​​ស្រុក​​អ​ន្លង់​វែង ​ចុះ​ឆែក​និង​ដកហូត​ម៉ូ​តូ​​ចំនួ​ន​៣០​គ្រឿង​ ក្នុងនោះមានម៉ូតូចំនួន​៨០​%​ មិន​ប្រក្រតី​​​​ ត្រូវ​​​បាន​បញ្ជូន​​ទៅ​​អធិ​ការដ្ឋាន​​ន​គរបាល​​ក្រុង​​សៀមរាប​។​ ​សមត្ថកិច្ច​បាន​​​បន្ត​​ទៀត​ថា​ ដូច្នេះ​ប្រសិនបើ​​ប​ងប្អូ​ន​ណា​​ដែល​បាត់​ម៉ូតូ​ សូម​​យក​​កាត​គ្រី​ មក​សាក​សួរ​៕

អត្ថបទដែលជាប់ទាក់ទង