ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​បំផ្លិច​ទ្រព្យសម្បត្តិ​ ដោយ​ចេតនា​និង​គំរាម​សម្លាប់​

56

ភ្នំពេញកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទីបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនានិងគំរាមសម្លាប់ប្រព្រឹត្តនៅចំណុចផ្ទះលេខHE35 ផ្លូវលេខ២៦៥ក្រុមទី៣៦ភូមិ១៣សង្កាត់ទឹកល្អក់ទីខណ្ឌទួលគោករាជធានីភ្នំពេញ(​ជនរងគ្រោះនិងក្រុមគ្រួសារចាប់ប្រគល់អោយសមត្ថកិច្ចចាត់កា​) នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩វេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ។

ជនសង្ស័យឈ្មោះប៊ូជុំផល្លាហៅវ័រភេទប្រុសអាយុ៤៨ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរស្នាក់នៅផ្ទះជួលមិនចាំលេខផ្លូវបេតុងភូមិច្រេះសង្កាត់គោកឃ្លាងខណ្ឌសែនសុខរាជធានីភ្នំពេញ

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់

អត្ថបទដែលជាប់ទាក់ទង