ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រះរាជពិធី បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក និងផែនការ​កា​រពារ ទប់ស្កាត់ឧបាយកលក្រុមឧទ្ទា​ម​

75

 

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក និងផែនការ​កា​រពារ ទប់ស្កាត់ឧបាយកលក្រុមឧទ្ទា​ម នាយឧត្តមសេនីយ៍ នេត សាវឿន ដែលជាប្រធានអង្គប្រជុំ បានដាក់ផែនការកម្ចាត់​ចោល​ភ្លាមចំពោះក្រុមឧទ្ទាម​ក្រៅ​ច្បាប់​ ដែ​លមាន​ចេត​នាបំផ្លិ​ចបំ​ផ្លាញសុវ​ត្ថិ​​ភា​ព និង​សន្តិ​សុខជាតិ។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អ​ញ្ជើញ​ដឹកនាំ កិច្ចប្រជុំផែនការការពារសន្តិសុខ ស​ណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យ​ឯ​ករា​ជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក​ ​បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ និងផែនការ​កា​រពារ ទប់ស្កាត់ឧបាយកលក្រុមឧទ្ទា​ម​ ក្រៅច្បាប់ ដែលប៉ុនប៉ងផ្តួលរំលំរា​ជ​រដ្ឋាភិ​បាលស្រ​បច្បា​ប់ និងរបបរាជានិយ​ម រសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ​ខែ​តុលា ឆ្នាំ២០១៩នះ នៅសាលារាជ​ធា​នីភ្នំពេញ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី​ ​រដ្ឋលេខាធិការក្រសួងការពា​រ​ជា​តិ អគ្គបញ្ជាការកងយោធ​ព​ល​ខេមរ​ភូមិន្ទ មេបញ្ជាការកងរាជអាវុ​ធ​ហ​ត្ថលើផ្ទៃប្រ​ទេ​ស មេបញ្ជាការកង​អ​ង្គ​រក្ស អភិបាលរាជធានីភ្នំ​ពេ​ញ​ និងអាជ្ញាធរពាក់ព័ន្ធជាច្រើ​ន​រូប​ទៀត។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ មានគោលបំណងសំខាន់គឺ ទី១-ដើម្បីរៀប​ចំកា​រពារ សន្តិសុខនិងសណ្តាប់ធ្នាប់នៃព្រះ​រា​ជពិ​ធីបុ​ណ្យឯ​ករា​ជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក​ ​បណ្តែតប្រទីបនិ​ង​ សំពះ​ព្រះខែ​ អកអំបុ​ក។ ទី២-ការពារ ទប់ស្កាត់ឧបាយកលរប​ស់​ក្រុម​ឧទ្ទា​មក្រៅច្បា​ប់ ដែលមានបំណងប៉ុន​ប៉​ងយ​កពិ​ធីជួបជុំសប្បាយរបស់ប្រ​ជា​ពល​រ​ដ្ឋកម្ពុជា ដើម្បីធ្វើការបំផ្លិចបំផ្លា​​ញផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បា​ប់​ និ​ងរប​បរា​ជានិយ​ម។ ទី៣-ការពារពិធីជួបជុំរប​ស់​ប្រជា​ពលរ​ដ្ឋទូ​ទាំង​ប្រទេ​សពិសាអំបុក​ការ​ពារជាតិ សាសនា ព្រះមហាក្សត្រ។​

លោកបានថ្លែងបញ្ជាក់ថា កិច្ចប្រ​ជុំនេះ បានវាយតម្លៃខ្ពស់ចំពោះសភាពការណ៍​ស​ន្តិសុ​ខ សណ្តាប់ធ្នាប់ បច្ចុ​ប្បន្ន​មាន​លក្ខណៈល្អប្រសើ​រ និងប្តេជ្ញាការពារឲ្យបា​ន​ដាច់​ខាតនូវ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្រ​ប​ច្បាប់​ ដែលកើតចេញពីការបោះឆ្នោ​ត​ ហើយកម្ចាត់ចោលភ្លាមចំពោះក្រុមឧទ្ទាម​ក្រៅ​ច្បាប់​ ដែលមានចេតនាបំផ្លិ​ចបំ​ផ្លាញសុវ​ត្ថិ​ភាព និងសន្តិសុខជាតិ៕​

អត្ថបទដែលជាប់ទាក់ទង