ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​​បង្រ្កាប​អ្នកញៀន​ល្បែងអាប៉ោងនៅ​ស្រុ​​ក​ឧដុង្គ ឃាត់ខ្លួ​ន​​៣នាក់​

43

កំពង់​ស្ពឺ​៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ពាក្យចាស់ពោលថា​ ល្បែងតែ​ងតែ​វិនា​ស
កម្លាំង​សមត្ថកិច្ចនគរបាល​​បង្រ្កាប​អ្នកលេង​ល្បែងអាប៉ោងនៅ​ស្រុ​​ក​ឧដុង្គ ឃាត់ខ្លួ​ន​​៣នាក់​ រួមជាមួ​យវត្ថុ​តា​ងមួយ​​ចំ​នួ​ន​​ ហើយសមត្ថកិច្ចជំនាញ កំពងកសា​ងសំណុំ​​រឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូ​វ​ច្បាប់។

ថ្ងៃអង្គារ​ ទី២២ ខែ តុលា ឆ្នាំ ២០១៩ វេ​លាម៉ោង ១៤:០០ នាទី កម្លាំងនៃអធិការដ្ឋាន នគរ​បាលស្រុកឧដុង្គ ក្រោយពីទទួលបានសេចក្ដីរាយ​ការណ៍​រ​បស់​ព​លរដ្ឋល្អ​ លោកវរ​សេនីយ៍​ឯក​ ខឹម​ សាម៉ុន​ អធិការ​នគ​រ​បាល​​ស្រុក​បានដឹកនាំកម្លាំងចុះប្រ​តិបត្ដិការបង្រ្កាបទីតាំងលួចលា​ក់​លេង​ល្បែ​ង​ស៊ីសងខុសច្បាប់ (អាប៉ោង) នៅចំណុចភូមិទំ​ន​ប់​ទឹក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្ត​កំ​ពង់ស្ពឺ ឃាត់​បា​នមុ​ខស​ញ្ញា​៣នាក់ ៖ ១.ឈ្មោះ ហេង អុល ភេទប្រុស អាយុ៥៦ឆ្នាំ នៅ ភូមិចុងបឹង ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ២. ឈ្មោះ សូត សយ ភេទប្រុស អាយុ ៦០ឆ្នាំ នៅភូមិត្រពាំងគោ ឃុំចាន់សែន ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។ ៣. ឈ្មោះ ឃុយ ធា ភេទប្រុស អាយុ ៤០ ឆ្នាំ នៅភូមិ ត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧុង្គ ខេត្តកំពង់ស្ពឺ។ សម្ភារៈ​ដកហូតបានរួមមាន​
ចានទ្រ​ បាញ់អាប៉ោង ១​ មេអាប៉ោង ១ លុយខ្មែរ ១​ លានរៀល​ លុយដុល្លារ ១៦៦​ ដុល្លារ​​ ទូរស័ព្ទ ចំនួន​ ៤គ្រឿង ម៉ូតូ C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០០៨ លេខ​កំពង់ស្ពឺ 1B-0787 ម៉ូតូ គុបជ្រុង ពណ៌ ទឹកប៊ិច លេខកំពង់ស្ពឺ 1G-8855។
បច្ចុប្ប​ន្នជន​សង្ស័​យអ្នកញៀនល្បែង ​និងវត្ថុតា​ង កម្លាំងជំនាញកំពុងក​សា​ងសំណុំ​​រឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូ​វ​ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង