ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងកាយ ស្តារ ប្រឡាយបឹងទំពុន ដើម្បីអោយចរន្តទឹកហូរបានលឿនជៀសវាងការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ

49
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងកាយស្តារ
ប្រឡាយបឹងទំពុនដើម្បីធ្វើយ៉ាងណាអោយចរន្តទឹកហូរបានលឿនជៀសវាងការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
   លោកដួង ចាន់សារ៉ាត ប្រធានអង្គភាពលូទឹក និងបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹង នៅព្រឹកថ្ងៃទី២៥ តុលានេះថា ដើម្បីអោយចរន្តទឹកហូរបានលឿនជៀសវាងការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើ
ការណែនាំអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញកាយស្តារប្រឡាយបឹងទំពុនឡើងវិញ ។ ពាក់ព័ន្ធនិងការងារនេះយើងបានអនុវត្តតាំងពីថ្ងៃទី១៦ តុលា២០១៩ ហើយគិតមកដល់ថ្ងៃទី២៥ តុលានេះ ជាលទ្ធផល យើងស្តារសំរាមចេញពីបឹងទំពុនបានប្រវែង
៣០០ម៉ែត្រ និងដឹកចេញបាន៦៦ឡានស្មើនិង៣៣០ម៉ែត្រគុប គិតជាភាគរយបាន៣៧ភាគរយ។
  គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការ ការងាររំដោះទឹកចេញពីរាជធានីភ្នំពេញនេះ កន្លងមកនេះអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានដាក់ផែនការឱ្យខណ្ឌទាំង៥នៅកណ្ដាលក្រុងធ្វើការស្ដារលូ ស្តារប្រឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានល្អសំដៅធ្វើយ៉ាងណាឲ្យចរន្តទឹកហូរមកដល់ស្ថានីយបូមទឹកបាននិងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាបរិស្ថាន ពិសេសគឺការរក្សាសំរាមទុកឱ្យបានល្អកុំឲ្យសំរាមធ្លាក់ទៅក្នុងអណ្ដូងលូនិងប្រឡាយទឹក ៕
អត្ថបទដែលជាប់ទាក់ទង