ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពី​បទ​ឆក់​យក​ទូរស័ព្ទ​ដៃ​

37

ភ្នំពេញកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យនាក់ពីបទឆក់យកទូរស័ព្ទដៃកាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩វេលាម៉ោង១៦និង៥០នាទីនៅចំណុចលើផ្លូវព្រះស៊ីសុវត្ថិកែង១៤៤ភូមិសង្កាត់ផ្សារកណ្តាលទីខណ្ឌដូនពេញរាជធានីភ្នំពេញ

ជនសង្ស័យទី.​ឈ្មោះឡឹរ័ត្នភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ

ជនសង្ស័យទីឈ្មោះហេងគឹហុងភេទប្រុសអាយុ១៨ឆ្នាំទីលំនៅនិងមុខរបរមិនពិតប្រាកដ

វត្ថុតាងចាប់យករួមមានម៉ូតូចំនូ០១គ្រឿងម៉ាក​ Dream​ C125​ ពណ៌ខ្មៅដែលមានស្លាកលេខភ្នំពេញ​ 1AS​ 5516​ ដែលមានលេខតួ​ 8509137​ លេខម៉ាស៊ីន​ 8509137​ដែលជារបស់ជនសង្ស័យ​,​ ទូរស័ព្ទចំនួន០១គ្រឿងម៉ាក​ Oppo​ ពណ៌ខ្មៅជារបស់ជនរងគ្រោះ​ (​ប្រគល់ជូនជនរងគ្រោះ​)​

ជនរងគ្រោះមានឈ្មោះ​ Jiang​ HaiFeng​ភេទប្រុសអាយុ៣៨ឆ្នាំជនជាតិចិនស្នាក់នៅ​ Hotel​ Paragon​ មានទីតាំងផ្ទះលេខ២១៩Eo​ ផ្លូវ១៤៤ភូមិសង្កាត់ផ្សារកណ្ដាលទីខណ្ឌដូនពេញរាជធានីភ្នំពេញ

តាមដំណើររឿងហេតុមុនពេលកើតហេតុកាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០១៩វេលាម៉ោង១៦និង៥០នាទីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទីនិងកម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញកំពុងតែធ្វើការចេញល្បាតតាមបណ្តោយសួនច្បារមាត់ទន្លេផ្លូវព្រះស៊ីសុវត្ថិពេលនោះដោយមានការសង្ស័យកម្លាំងក៏ជិះដេញតាមពីក្រោយជនសង្ស័យមានគ្នានាក់ពេលដែលជនសង្ស័យជិះមកដល់ចំនុចមុខផ្ទះលេខ១៩Eo​ផ្លូវព្រះស៊ីសុវត្ថិកែង១៤៤ភូមិសង្កាត់ផ្សារកណ្ដាលទីខណ្ឌដូនពេញរាជធានីភ្នំពេញស្រាប់តែជនសង្ស័យនោះក៏បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចហើយបំរុងជិះរត់គេចខ្លួនភ្លាមនោះកម្លាំងដែលកំពុងល្បាតតាមពីក្រោយនោះក៏អន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ព្រមទាំងចាប់យកវត្ថុតាងមកកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ

ចំពោះមុខកំលាំងជំនាញអធិការដ្ឋានប៉ុស្តិ៍កំពុងប្រើវិធានការជំនាញស្រាវជ្រាវរកបក្ខពួកនិងសកម្មភាពបានប្រព្រឹត្តកន្លងមកនិងបានកសាង

សំណុំរឿងតាមនីតិវិធី

អត្ថបទដែលជាប់ទាក់ទង