ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តសណ្តោងកុងតឺន័រមួយគ្រឿង បុក​រះ​រថយន្ត៣គ្រឿង​​ នៅ​ផ្លូវចុះ​ចំណោត​លោកយាយ​ម៉ៅ​

302

ខេត្តព្រះសីហនុ៖ព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩វេលាម៉ោង:៣០នាទីលើវិថីផែស្ថិតនៅភូមិ៣សង្កាត់លេខ៣ក្រុង/ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរកើតឡើងបង្កដោយរថយន្ត១គ្រឿងម៉ាកHYUNDAI ពណ៌សផ្លាកលេខភ្នំពេញ3E-1472 សណ្តោងកុងតឺន័រអ្នកបើកបរឈ្មោះឡុងឆេងប៉ាភេទប្រុសអាយុ២៩ឆ្នាំមុខរបរបើកបរស្នាក់នៅភូមិថ្មបាំងឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យមានទិសដៅពីកើតទៅលិចដល់ចំណុចខាងលើស្ថានភាពភាពផ្លូវចុះចំណោតរថយន្តដាច់ហ្រ្វាំងបានជ្រុលទៅបុកនឹងរថយន្តចំនួនគ្រឿង។

រថយន្តទី១ម៉ាកHYUNDAIពណ៌សផ្លាកលេខបាត់ដំបង3A-1600 អ្នកបើកបរឈ្មោះគុជឌីណាភេទប្រុសអាយុ៣៦ឆ្នាំរមុខរបរបើកបររថយន្តមានទីលំនៅបច្ចុប្បន្នភូមិត្រពាំងក្រពើឃុំក្រាំងម្កាក់ស្រុកអង្គស្នូលខេត្តកណ្ដាល

រថយន្តទី២ម៉ាកHINOពណ៌សខៀវផ្លាកលេខកំពង់ចាម3A-7717 អ្នកបើកបរឈ្មោះរិទ្ធសេនភេទប្រុសអាយុ៣០ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅរាជធានីភ្នំពេញ

រថយន្តទី៣  ម៉ាកSSANGYONG ពណ៌ប្រផេះផ្លាកលេខភ្នំពេញ2G-6106 អ្នកបើកបរឈ្មោះអេងសុផាភេទប្រុសអាយុ៣១ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅរាជធានីភ្នំពេញ

គ្រោះថ្នាក់នេះមិនបណ្តាលឲ្យរងរបួសមនុស្សទេ

និងខូចខាតរថយន្ត៤គ្រឿងនិងសម្ភារៈតែប៉ុណ្ណោះ

បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍កំពុងចាត់ចែងយករថយន្តទាំង៤គ្រឿងមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង