ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានសពវៀតណាម៦នាក់ ក្នុងចំណោម៣៩?

89

ទីភ្នាក់ងារពត៌មានAFPនិងBBCបានផ្សាយពីប្រទេសវៀតណាមនៅថ្ងៃទី២៥ តុលានេះថា ដោយយោងតាមសាច់ញាតិនៅខេត្ត Ha Tinh ប្រទេសវៀតណាមបានអះអាងថាមានជនជាតិវៀតណាម យ៉ាងតិច៦នាក់ស្ថិតក្នុងចំណោមសាកសព៣៩នាក់ ដែលគេបានប្រទះឃើញក្នុងឡានកុងតឹន័រ ដឹកចូលប្រទេសអង់គ្លេសកាលពីថ្មីៗនេះ។
នាងPham Thi Tra Myអាយុ២៦ឆ្នាំ ជានារីវៀតណាមម្នាក់ក្នុងចំណោមអ្នកទាំង៦នាក់នោះ។ គ្រួសារនាងPham Thi Tra Myបានប្រាប់BBCថា នាទីចុងក្រោយរបស់នាងPham Thi Tra Myបានទៅដល់ប្រទេសប៊ែលហ្សិចត្រៀម រត់ពន្ធចូលទៅអង់គ្លេស ដោយបានចំណាយប្រាក់ចំនួន៣០.០០០ផោន(ប្រមាណ38,000$)។

BBCបានផ្សាយមុននេះអោយដឹងថានៅវេលាម៉ោង១និង៤០នៅថ្ងៃទី
២៣តុលានេះ ប៉ូលីសបានឆែក ឃើញសាកសពចំនួន៣៩សាកសពស្ថិត នៅក្នុងឡានកុងតឹន័រមួយកំពុងចតនៅតំបន់ឧស្សាហកម្ម​Waterglade Industrial Park ក្បែរទីក្រុងឡុង។
អ្នកបើកឡានកុងតឹន័រនេះជនជាតិអៀរឡង់ខាងជើងអាយុ២៥ឆ្នាំត្រូវគេ
ឃាត់ខ្លួនក្នុងរឿងនេះ។ឡានកុងតឹន័រនេះ​ ធ្វើដំណើរមកពីប្រទេសប៊ុលហ្គារី មកប្រទេសអង់គ្លេស។
សាកសព៣៩នាក់នោះមានមនុស្សចាស់៣៨នាក់ និងជំទង់ម្នាក់។គេសង្ស័យជាអំពើរត់ពន្ធមនុស្ស។

អត្ថបទដែលជាប់ទាក់ទង