ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោបានដំឡើងប្រាក់បៀវត្សអប្បបរមា ជូនមន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន នៅឆ្នាំ២០២០

86

ភ្នំពេញ៖ យោងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ ​កាលពីថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែគិតគូរបំផុតចំពោះជី​វ​ភាពរ​បស់​មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រ​ប់​ប្រ​ភេទ ក្នុងនោះសម្តេចតេជោបានដំឡើង​ប្រា​ក់បៀ​វត្សរ៍អប្បបរមា ជូនមន្ត្រីរាជការស៊ីវិល​ គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និងយោធិន នៅឆ្នាំ២០២០ ដូចខាងក្រោម៖​

១- បៀវត្សរ៍មន្ត្រីរាជការស៊ីវិល៖ ដំឡើងពីប្រមាណ ១.១០០.១០០រៀល នៅឆ្នាំ២០១៩ ដល់ប្រមាណ ១.១៤២.៥០០រៀល នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពី​ខែ​មេសា ឆ្នាំ២០២០ នឹងដំឡើងដល់ ១.១៧២.៥០០រៀល។

២- គ្រូបង្រៀន និងគ្រូពេទ្យ៖ ដំឡើងពីប្រមាណ ១.២០០.១០០រៀល នៅឆ្នាំ២០១៩ ដល់ប្រមាណ ១.២៤២.៥០០រៀល នៅខែមករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ នឹងដំឡើងដល់ ១.២៧២.៥០០រៀល។

៣- នគរបាលជា​តិ (ពលបាលត្រី)៖ ដំឡើងពីប្រមាណ ១.១៨៤.៥៧៧រៀល (ដោយគិតបញ្ចូលរបបអង្ករ​)​ នៅឆ្នាំ២០១៩ ដល់ប្រមាណ ១.២​២​៦.៩៧៧រៀល (គិតបញ្ចូលរបបអង្ករ) ​នៅ​ខែម​ករា ឆ្នាំ២០២០ ហើយចាប់ពីខែមេសា ឆ្នាំ២០២០ នឹងដំឡើងដល់​ ១​.២៥៦.៩៧៧រៀល (គិតបញ្ចូលរបបអង្ក​រ​)។

៤- យោធិន (ពលទោ)៖ ដំឡើងពីប្រមាណ ១.០៥៥.៩០០រៀល នៅឆ្នាំ២០១៩ ដល់ប្រមាណ ១.០៩៣.៥០០រៀល នៅខែមករា ឆ្នាំ២០២០ (មិនគិ​តប​ញ្ចូល​រប​បអង្ករ) ហើយចាប់ពី​ខែ​មេសា​ ឆ្នាំ២០២០ នឹងដំឡើងដល់ ១.១២៣.៥០០រៀល (មិនគិតបញ្ចូលរបបអ​ង្ក​រ)​ ហើយបើគិតបញ្ចូល​រ​បប​អង្ករ​ត្រូវជា​ប្រមា​ណ ១.១៨១.៩៧៧រៀល។

សម្រាប់ឆ្នាំ២០​២០ ប្រាក់បំណាច់របស់មន្ត្រីជាប់កិ​ច្ច​សន្យា​នឹងត្រូវបានដំឡើងដល់ចំនួ​ន​ ៦៧០.០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង