ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧទ្ធម្ភាគចក្រ មួយគ្រឿង ធ្លាក់នៅ​កូឡុំ​ប៊ី ស្លាប់មនុស្ស ៦នាក់

101

ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅតំបន់ជនបទនៃ​ប្រ​ទេសកូឡុំប៊ី​ បណ្តាលឲ្យមនុស្សចំនួន ៦នាក់ដែលនៅលើយន្តហោះ​ស្លា​ប់ទាំ​ង​អស់។ នេះបើតាមការបញ្ជាក់របស់​ក​ងក​ម្លាំងអា​កាសរ​បស់​ប្រទេសនេះ កាលពីថ្ងៃអាទិត្យម្សិលមិញ​។

កងកម្លាំងអាកាសបានសម្តែ​ង​ការ​សោក​ស្តាយ ចំពោះការបាត់បង់​ស​មាជិ​កចំ​នួន ៦រូបនៃក្រុមឧទ្ធម្ភា​គ​ចក្រ 0006។

ហេតុការណ៍ធ្លាក់កើតឡើងនៅថ្ងៃ​សុ​ក្រ​ ប៉ុន្តែរហូតដល់ថ្ងៃអាទិត្យទើបអាជ្ញាធ​រ​រក​ឃើញ​កន្លែង​ធ្លាក់។

ឧទ្ធម្ភាគចក្រប្រភេទ Bell 412 ត្រូវបានគេជឿជា​ក់ថា​ ​បានធ្លាក់ដោយសារតែបញ្ហា​អា​កា​សធាតុ។

ប្រធានាធិបតី ​កូ​ឡុំប៊ី លោក Ivan Duque ដែលធ្លាប់ជិះឧទ្ធម្ភាគចក្រនោះជាច្រើ​ន​ដង បានសម្តែងការរំលែក​ទុ​កដល់​ក្រុម​គ្រួសារ​រង​គ្រោះ៕

អត្ថបទដែលជាប់ទាក់ទង