ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោមដាក់ចេញវិធានការដើម្បីបង្កើនការថែរក្សាសន្តិសុខក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកានិងព្រះរាជពិធីបុណ្យអុំទូក

49

(ភ្នំពេញ)សម្ដេចក្រឡាហោមខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩នេះបានដាក់ចេញវិធានការចំនួន៨ចំណុចដើម្បីបង្កើនការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពក្នុងឱកាសពិធីខួបអនុស្សាវរីយ៍លើកទី៦៦នៃទិវាបុណ្យឯករាជ្យជាតិវិច្ឆិកានិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៩។

បើតាមលិខិតរបស់សម្ដេចក្រឡាហោមខេងដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី៣០តុលានេះបានឲ្យដឹងថានៅក្នុងអំឡុងសប្តាហ៍ទី២ខែវិច្ឆិកាខាងមុខនេះប្រជាជាតិយើងនឹងប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៦៦នៃទិវាបុណ្យឯករាជ្យជាតិវិច្ឆិកានិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុក។

យោងតាមលិខិតរបស់សម្ដេចក្រឡាហោមខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃចុះថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩នេះបានបញ្ជាក់ថាស្របពេលជាមួយនេះចលនាក្រុមឧទ្ទាមក្រៅច្បាប់ក៏បានប្រកាសដាក់ចេញនូវគម្រោងផែនការធ្វើរដ្ឋប្រហារដើម្បីផ្តលរំលំរាជរដ្ឋាភិបាលស្របច្បាប់ក្រោមឧបាយកលនៃការប្រកាសវិលត្រលប់ចូលមកកម្ពុជាវិញរបស់ឧក្រិដ្ឋជនសមរង្ស៊ីនិងបក្ខពួកនៅចំពេលដែលប្រជាជាតិយើងកំពុងប្រារព្ធពិធីបុណ្យជាតិទាំងពីរខាងលើនេះផងដែរ។

ដើម្បីបង្កើនការថែរក្សាសុខសន្តិភាពនិងការគ្រប់គ្រងឱ្យបានល្អនូវសភាពការណ៍ផ្ទៃក្នុងប្រទេសការពង្រឹងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមសំដៅបន្តបង្កបរិយាកាសដល់ប្រជាជនយើងចូលរួមប្រារព្ធពិធីបុណ្យជាតិខាងលើនេះប្រកបដោយសុខសុវត្ថិភាពនិងភាពសប្បាយរីករាយក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់លោកលោកស្រីអភិបាលនៃគណៈអភិបាលរាជធានីខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តអនុវត្តនូវវិធានការចាំបាច់មួយចំនួនដូចខាងក្រោម៖

. អភិបាលរាជធានីខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តត្រូវមានវត្តមាននៅរាជធានីខេត្តសាមីជាប់ជាប្រចាំចាប់ពីដើមខែវិច្ឆិការហូតដល់ពិធីបុណ្យជាតិទាំងពីរខាងលើត្រូវបានប្រារព្ធចប់សព្វគ្រប់។ទន្ទឹមនេះត្រូវរៀបចំចាត់ចែងមន្ត្រីប្រចាំការនៅតាមសាលារាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់ដើម្បីត្រៀមលក្ខណៈដោះស្រាយសភាពការណ៍ចំពោះមុខនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

. រាជធានីខេត្តនីមួយៗត្រូវចាត់ចែងរៀបចំពីធីបុណ្យជាតិខាងលើនេះស្របតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ

. ត្រូវបញ្ជាដឹកនាំនិងសម្របសម្រួលកងកម្លាំងមានសមត្ថកិច្ចដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសនានាដើរទន្ទឹមនឹងការជំរុញការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពសំដៅថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមឱ្យបានល្អនៅគ្រប់មូលដ្ឋានទូទាំងរាជធានីខេត្ត។

. ត្រូវដឹកនាំណែនាំដល់មេបញ្ជាការកងកម្លាំងមានសមត្ថកិច្ចនានាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យត្រួតពិនិត្យវត្តមានកម្លាំងក្រោមឱវាទនិងគ្រប់គ្រងចាត់ចែងប្រើប្រាស់កម្លាំងស្របតាមផែនការដែលបានកំណត់និងត្រួតពិនិត្យជាប្រចាំនូវការអនុវត្តផែនការនេះជាពិសេសការចាត់តាំងអនុវត្តតាមសេចក្តីណែនាំលេខ០៣៩សណនចុះថ្ងៃទី០៩ខែតុលាឆ្នាំ២០១៩ស្តីពីការរៀបចំការការពារសុវត្ថិភាពមន្រ្តីដឹកនាំថ្នាក់ក្រោមជាតិ

. រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់និងអង្គភាពជំនាញជុំវិញរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ត្រូវបង្កើនការគ្រប់គ្រងវត្តមាននិងការបំពេញការងាររបស់មន្ត្រីរាជការនិងបុគ្គលិកក្រោមឱវាទឱ្យបានហ្មត់ចត់ស្របតាមលិខិតបទដ្ឋាននិងគោលការណ៍កំណត់។

. ដឹកនាំណែនាំដល់កម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងរាជធានីខេត្តនីមួយៗធ្វើការតាមដានក្តាប់សភាពការណ៍សកម្មភាពចលនាក្រុមឧទ្ទាមក្រៅច្បាប់ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដើម្បីចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់និងត្រូវអប់រំប្រជាជនឱ្យចៀសវៀងការចូលរួមក្នុងសកម្មភាពណាមួយនៃគម្រោងផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

. ដឹកនាំណែនាំដល់គណៈបញ្ជាការក្រុងស្រុកខណ្ឌដើម្បីដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់និងអាជ្ញាធរឃុំសង្កាត់ភូមិឱ្យពង្រឹងកិច្ចសហការបង្កើនការគ្រប់គ្រងការចេញចូលរបស់ប្រជាជនស្របតាមលិខិតបទដ្ឋានកំណត់និងគ្រប់គ្រងមុខសញ្ញានានាតាមគោលការណ៍ជំនាញ។ទន្ទឹមនេះត្រូវដឹកនាំនិងបង្កលក្ខណៈសម្បត្តិដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមពិសារអំបុកសាមគ្គីជាតិដើម្បីការពារជាតិសាសនាព្រះមហាក្សត្រ។

. រាជធានីខេត្តដែលមានទូកមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកនៅរាជធានីភ្នំពេញត្រូវចាត់តាំងអភិបាលរងរាជធានីខេត្ត០១រូបដើម្បីដឹកនាំចំណុះទូកនិងអ្នករួមដំណើរដើម្បីធ្វើការសម្របសម្រួលជាមួយរដ្ឋបាលរាជធានីភ្នំពេញក្នុងការចាត់ចែងទីកន្លែងស្នាក់នៅការថែរក្សាសុខភាពអនាម័យនិងកិច្ចសហការចូលរួមក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពក្នុងពិធីបុណ្យ៕

 

អត្ថបទដែលជាប់ទាក់ទង