ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីមុស្លីម១២០នាក់ នៅសហគមន៏ស្រុកឆ្លូងបញ្ចប់វគ្គបណ្ដុះបណ្ដាលកាត់ដេរ ពីសមាគមនិស្សិតមុស្លីមកម្

63

 

       

ក្រចេះ៖  បន្ទាប់ពីបានឆ្លងកាត់ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរសម្លៀកបំពាក់ អស់រយៈពេលមួយឆ្នាំ កន្លងមក នារីមុស្លីម ចំនួន ១២០នាក់ នៅភូមឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្ឆូង ខេត្តក្រចេះ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងម៉ាស៊ីនដេរសំលៀកបំពាក់ ចំនួន១០គ្រឿងពី លោក សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ 

   លោក សុះ មុះសិន បានបញ្ជាក់ថា៖ ទើបតែមានវគ្គបណ្តុះ បណ្តាលវិជ្ជាជីវៈកាត់ដេរ ដល់មូលដ្ឋាន ជូនដល់នារីៗ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដោយ សារប្រទេសមានសុខសន្តិភាព ទើបសមាគមនិស្សិតមុស្លិមកម្ពុជា មកបើកវគ្គបណ្តុះ បណ្តាលវិជ្ជាជីវៈកាត់ដេរសម្លៀកបំពាក់ ជូនដល់បងប្អូនក្នុង ភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។ 

     លោក សុះ មុះសិន បានបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលកាត់ដេរនេះ បានបើកដំណើរការតាំងពីឆ្នាំ ២០០៨ មកម្លេះ ដូចជានៅទីរួមខេត្តកំពង់ចាម នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងនៅស្រុកឆ្លូង ខេត្តក្រចេះ  ដោយបានបណ្តុះបណ្តាលសិក្ខាកាមនារី គិតមកដល់ពេលនេះមានចំនួន១២០០នាក់  និងបានប្រគល់ម៉ាស៊ីន ដេរ ដល់សិស្សពូកែ ដែលជាប់ចំណាត់ថ្នាក់ ពីលេខ០១ ដល់លេខ ០៥  សរុបចំនួន ១២៧គ្រឿង ។ 

    លោកបានបន្តថា វគ្គកាត់ដេរនេះដំណើរការទៅបានអាស្រ័យដោយមានការឧបត្ថមថវិកាពីអង្គការ muslimehelfen នៃប្រទេសអាល្លឺម៉ង់  តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ដោយក្នុងឆ្នាំនេះបានចំណាយ ២០,០៧០អ៊ឺរ៉ូ។ នៅក្នុងវគ្គនីមួយៗអង្គការ muslimehelfen និងសមាគមនិស្សិតមុស្លិមកម្ពុជា គឺជាអ្នកធានារ៉ាប់រង ទាំងស្រុងចំពោះការចំណាយផ្សេងៗ ។ 

     លោក សុះ មុះសិន បានផ្តាំផ្ញើដល់សិក្ខាកាម ដែលបានបញ្ចប់វគ្គទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សា ស្វែងយល់ដោយខ្លួនឯងបន្ថែមទៀត អំពីម៉ូដសម្លៀកបំពាក់ របៀបវ៉ាស់ កាត់  និងត្រូវធ្វើយ៉ាងណាអោយ តិថិជន ដែលជាអ្នកមកកាត់សម្លៀកបំពាក់បានសម និងបានស្អាតថែមទៀត។ ក្រោយពីទទួលបាន ចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តក្នុងវគ្គបណ្តុះបណ្តាលនេះរួចមក មានសិក្ខាកាមមួយចំនួនបានចាប់ផ្តើម យកចំណេះដឹង និងជំនាញនេះទៅប្រកបរបរចិញ្ចឹមជីវិត ដូចជាកាត់ដេរតាមផ្ទះ និងមួយចំនួនទៀតបានជាប់ទៅធ្វើការងារ ក្នុងស្រុក និងខ្លះទៀតបានទៅប្រកបរបរនេះនៅប្រទេសម៉ាឡេស៊ី លើជំនាញកាត់ដេរ ហើយមួយចំនួនទៀត កំពុងមានគំរោងបើកហាងផ្ទាល់ខ្លួនផងដែរ ។ 

    លោកបន្តថា ក្រោមកិច្ចសហប្រតិបត្តិការ ក្នុងនាមជាដៃគូអភិវឌ្ឍន៍របស់សមាគមនិស្សិតមុស្លិមកម្ពុជា ជាមួយអង្គការ muslimehelfen ដែលមានទីស្នាក់ការនៅសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់នូវ គំរោងមនុស្សធម៌ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ សាសនា ជនជាតិឡើយ ។ គំរោងសំខាន់ៗដែលសមាគមបានអនុវត្តមានជាអាទិ៍៖ កសាងអគារអន្តេ វាសិកដ្ឋានសម្រាប់ និស្សិតនារីមុស្លីមចំនួន០២កន្លែង ដែលមាននិស្សិតនារីមុស្លីមស្នាក់នៅប្រមាណ ២០០នាក់ ដើម្បីបន្តការសិក្សា ថ្នាក់ឧត្តមសិក្សា នៅរាជធានីភ្នំពេញ គំរោងទឹកស្អាតតាមជនបទ ការផ្តល់ប្រាក់កម្ចីឥណទាន ដល់ប្រជាពលរដ្ឋ ខ្មែររស់នៅក្នុងសហគមន៍ខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ការផ្តល់អំណោយ សង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ ដោយសារមហន្តរាយណ៍ គ្រោះធម្មជាតិដូចជា ទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះផ្ទះ នៅតាមបណ្តាខេត្ត រាជធានី ការផ្តល់អាហារកញ្ចប់ ហ្សាកាត់ និងថវិកាសម្រាប់រៀបចំកម្មវិធី ស្រាយបួសក្នុងខែរ៉ាម៉ាឌន កម្មវិធី Qurban វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរ កុំព្យូទ័រ ភាសារអង់គ្លេស ដោយឥតគិតថ្លៃ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង