ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតសមាជិកគណបក្សសង្រ្គោះជាតិ ៤​ នាក់ នៅស្រុកសំឡូត​ បង្ហាញពីការបោកនិង​ឧ​បាយក​ល ក្រុមក្បត់​ជាតិ​ ក្បត់រាជបល្ល័​ង្ក សម រង្ស៊ី និងបក្ខពួក

52

បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានផ្សព្វផ្សាយព័ត៌មានថា បងប្អូនដែលធ្លាប់ជា អតីតសមាជិកគណបក្សសង្រ្គោះជាតិចំនួន ៤​ នាក់ នៅស្រុកសំឡូត​ ខេត្តបាត់ដំបង បង្ហាញពីអំពើក្បត់​ជាតិ​ ក្បត់រាជបល្ល័ង្ក របស់ សម រង្ស៊ី និងបក្ខពួកព្រមទាំងអំពាវនាវកុំឲ្យបងប្អូន ប្រជាពលរដ្ឋចាញ់បោកនិងដើរតាម​ឧបាយក​ល​នេះបន្តទៀត។

នៅថ្ងៃ ពុធ​ ទី ៣០​ ខែតុលា ឆ្នាំ២០១ ៩ ដោយមើលឃើញនូវសកម្មភាព ក្បត់ជាតិ ក្បត់រាជបល្ល័ង្ក របស់ទណ្ឌិត សម រង្ស៊ី មេចលនាឧ​ទ្ទាមដែលកំពុងបំផុសបំផុល ញុះញង់​ឲ្យពួកគាត់​ព្រមទាំងប្រជាពលរដ្ឋងើបបះបោរ​ក្នុងបំណងផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើត​ចេញពីការបោះឆ្នោត ដោយប្រជាពលរដ្ឋនោះមក​និងដោយយល់ឃើញថា ការចូលរួមក្នុងសកម្មភាព (ក្បត់ជាតិ) ដែលផ្តើមឡើងដោយទណ្ឌិត សម រង្ស៊ី រូបនេះនិងបក្ខពួក ជាហេតុនាំបង្កឲ្យមានទោសកំហុសដល់ខ្លួន ដែលជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ។ អតីតសកម្មជននិងជាសមាជិកគណបក្សសង្រ្គោះជាតិចំនួន ៤នាក់ នៅក្នុងឃុំតាតោក​ ស្រុកសំឡូត​ ខេត្តបាត់ដំបង បានចេញមុខ ប្រកា​ស​ថ្កោល​ទោសចំពោះអំពើក្បត់ជាតិរបស់ សម រង្ស៊ី និងបក្ខពួក ហើយមិន​ចូល​រួមដាច់ខាងក្នុងសកម្ម​ភាពនេះព្រមទាំងបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ឈប់ជឿនិងឈប់ចាញ់បោក ការឃោសនាញុះញង់បំផុសបំផុល​ ឧបាយកល​បោកបញ្ឆោតរបស់ ជនក្បត់ជាតិ សម រង្ស៊ី នេះទៀតទៅ ព្រោះការចូលរួមក្នុងសកម្មភាព​នេះ គឺជាអំពើល្មើសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ហើយពេលមាន​ទោស​ដល់ខ្លួន ​សម រង្ស៊ី មិនមែនជាអ្នក​ទទួល​ខុសត្រូវនោះទេ​ គឺបងប្អូនប្រជាពលរដ្ឋខ្លួនឯង​ជាអ្នកទទួលទោស។

បើតាមរបាយការណ៍របស់ ផែនការងារសន្តិសុខ​និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា សកម្មជន និងជាសមាជិកអតីតបក្សសង្រ្គោះជាតិមាន៖
១-ឈ្មោះ​ ហេង សុផល ភេទប្រុស អាយុ៤៥​ ឆ្នាំ​រស់នៅភូមិភ្នំរៃ​ ឃុំតាតោក​ ស្រុកសំឡូត​ ខេត្តបាត់​ដំបង​
២-ឈ្មោះណង​ ណូ​ ភេទប្រុស អាយុ៤៧ឆ្នាំ​ រស់នៅក្នុងភូមិភ្នំរៃ​ ឃុំតាតោក​ ស្រុកសំឡូត​ ខេត្តបា​ត់​ដំបង
៣-ឈ្មោះឡឹង​ សំ​ ភេទ​ ប្រុស អាយុ២៤ឆ្នាំ​ រស់នៅក្នុងភូមិភ្នំរៃ​ ឃុំតាតោក​ ស្រុកសំឡូត​ ខេត្តបាត់​ដំបង
៤-ឈ្មោះ​ ប៊ុន​ សុផៃ​ ភេទ​ ស្រី​ អាយុ​ ២៤​ឆ្នាំ​ រស់នៅក្នុងភូមិភ្នំរៃ​ ឃុំតាតោក​ ស្រុកសំឡូត​ ខេត្តបាត់​ដំបង៕

អត្ថបទដែលជាប់ទាក់ទង