ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផាន់ គ្រាន់និងផេត កាជួបគ្នាដំបូង

76


ភ្នំពេញ៖លើសង្វៀនBoostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២វិច្ឆិកា អ្នកប្រដាល់កម្ពុជា
ផាន់ គ្រាន់ក្លិបម្កុដរាជាសីហ៍ ត្រូវបានដាក់ឲ្យប្រកួតជាមួយ អ្នកប្រដាល់ថៃឈ្មោះផេត កា(Phat Ka) ដោយប្រកួតគ្នា
គ្នាក្នុងប្រភេទទម្ងនើ៦៥គីឡូក្រាម ។
ផាន់ គ្រាន់ជាអ្នកខ្លាំងទៅតាមរដូវ គឺបើមិនសូវមានការប្រកួត គេខ្ជិលហាត់តែបើមានការប្រកួតគេប្រឹង
ហាត់ តែបើការប្រកួតញឹកញាប់ពេក គេថាឈឺខ្លួនមិនទាន់អាច ហាត់បាននៅឡើយទេ ។គេជាអ្នកប្រដាល់ដែល
ផ្លែវ៉ៃល្អកណ្ដាប់ដៃធ្ងន់ ក្នុងស្ថានភាពចង្អៀត កែងរបស់គេវ៉ៃចេញ មានប្រសិទ្ធភាពណាស់ ។
ផាត កាគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ដែរ គេមិនមែនជាអ្នកប្រដាល់ ដែលស្រួលបង្ក្រាបនោះ
ទេ។ គេវ៉ៃចេញមួយៗ តែភាគច្រើនមានប្រសិទ្ធភាព កណ្ដាប់ដៃ ទាត់ និងជង្គង់របស់គេល្អ ហើយកែងរបស់គេក៏
មិនអាចមើលស្រាលបានដែរ ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួត ចំនួន៧៥ដង ឈ្នះ៦៥ដង និងចាញ់១០ដង ។ចំពោះផាន់ គ្រាន់
វិញមានប្រវត្តិប្រកួត ចំនួន១៣៤ដង ឈ្នះ១១០ដង ចាញ់២១ដង និងស្មើពិន្ទុ៣ដង ។ជំនួបមួយនេះ មិនដឹងថាតើ
នរណាឈ្នះនោះទេ តែគេជឿថាផាន់ គ្រាន់នឹងជួបសំណាងល្អមិនខាន ។
ឆូន បួនក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវបានផ្គូរផ្គងឲ្យបប្រកួត ជាមួយអ្នកប្រដាល់មោះន វ៉ាន្នីក្លិបការិយាល័យ
ទី៥កងទ័ពជើងគោក ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែ ជាជើងខ្លាំងស្រករថ្មីដូចគ្នា និងមានចិត្តធំដូចគ្នា ។ពួកគេវ៉ៃចូលចិត្តប្ដូរជា
ពិសេសបើគេត្រូវគូប្រកួតវ៉ៃចំនោះ គេនឹងប្ដូរតាមវ៉ៃវិញ ជាមុនខានដោយមិនខ្វល់ ពីរឿងមួយចានទឹកមួយចានគោក
ឡើយ ។ជំនួបនេះអ្នកចាញ់ និងអ្នកឈ្នះប្រាកដជាទ្រមខ្លួន ដូចគ្នាមិនខានឡើយ ។
សយ សុខក្លិបពន្លឺវិបុលប្រកួត ជាមួយអ្នកប្រដាល់ឈុំ ស្រស់មកពីក្លិបនាគរាជចតុមុខ ដោយប្រកួតគ្នាក្នុង
ប្រភេទទម្ងន់៥៧គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះ មិនសូវជាអស្ចារ្យប៉ុន្មានទេ តែគេវ៉ៃគ្នាគួរឲ្យចាប់អារម្មណ៍ដែរ ។នរណាជាអ្នក
ឈ្នះក្នុងការប្រកួតនេះ ?
កុយ ចាន់តូក្លិបគីសែមានរិទ្ធប្រកួតជាមួយ អេលីត វិចិត្រក្លិបឆ្មា ស សែនសុខដោយ ប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៦០គីឡូក្រាម ។កុយ ចាន់តូជាអ្នកប្រដាល់ជើងចាស់ មហាសែនអន់ ចំពោះអេលីត វិចិត្រជាអ្នកប្រដាល់ជើង
ថ្មីតែកុយ ចាន់តូមិនអាចមើលស្រាលបានឡើយ ។
ការប្រកួតនេះប្រសិនបើកុយ ចាន់តូឈ្នះ មិនជាអ្វីទេតែប្រសិនបើចាញ់វិញនោះ អាចនិយាយបានថាមន្ត្រី
ខាងផ្គូរផ្គង នឹងលំបាករកគូប្រកួតសម្រាប់ចាន់តូហើយ ។
សារឿន ទិត្យក្លិបតាព្រហ្មមានជ័យដែលបាត់មុខយូរហើយនេះ បានលេចមុខមកវិញ ដោយជួបប្រកួតជា
មួយសុខ កានក្លិបឃ្លាំមឿងកីឡា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង