ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានកៀនជ្រៃ ​ត្រូវទឹកច្រោះជើង​ទម្រនឹង​អា​ចស្រុតបាក់ ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីអាជ្ញាធរជួសជុល ស្ថាបនាឡើងវិញ​

175

កំពង់ចាម៖ ផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចា​ម បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ស្ពានកៀនជ្រៃ ឃុំកៀនជ្រៃ​ត្រូវទឹកច្រោះជើង​ទម្រនឹង​អា​ចស្រុតបាក់ ដែលពុំអាចឲ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់​បា​នឡើ​យ។

អាជ្ញាធរខេត្តកំពង់ចាម ក៏បានជម្រាបដល់បងប្អូនដែលត្រូវធ្វើដំណើរពីកំពង់ចាម ទៅស្រុកស្ទឹងត្រង់ ឬពីស្រុកស្ទឹងត្រង់ មកកំពង់ចាម សូមវាងទៅផ្លូវឃុំ​ស្រក ជាបណ្តោះអាសន្នសិន​ ដើម្បីអាជ្ញាធរជួសជុល ស្ថាបនាឡើងវិញ​។

ចំណែក ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ការផ្អាកចរា​ចរណ៍​ឆ្លងកាត់ ស្ពានបេតុងគៀនជ្រៃ ជាបណ្តោះអាសន្ន ស្ថិតក្នុ​ងភូ​មិ​គៀនជ្រៃ ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម​។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា ដោយសារមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក្នុង​ភូមិសា​ស្ត្រភូមិ​គៀនជ្រៃ ក្នុងឆ្នាំ២០១៩នេះ ស្ពានគៀនជ្រៃ ក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទទួលរងនូវស្ថានភាព​ ទ្រុឌទ្រោ​មជាខ្លាំង ប្រឈមនឹងហានិភ័យ​ខ្ព​ស់ និងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ដ​ល់អ្នកច​រាចរណ៍ឆ្លងកា​ត់គ្រ​ប់ពេលវេ​លា។

ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន បានផ្អាកចរាចរណ៍ជាប​ណ្តោះអា​សន្ន​ ដើម្បីជៀសវាងការ​ប​ង្កគ្រោះ​ថ្នាក់ ដែលអាចកើតមានឡើងជាយថាហេ​តុ​។

ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចល័តគ្រឿងចក្រ​ ហើយនឹងចាប់ផ្តើមធ្វើការស្ថាបនាផ្លូវវាង​ចា​ប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះតទៅ ដើម្បីសម្រួលចរាចរណ៍​ ​ជូនបង​ប្អូនប្រ​ជា​ពលរដ្ឋ។ ទន្ទឹមនឹងនេះដែរ ក្រសួងបាននិងកំពុងធ្វើ​កា​រសិក្សា​លក្ខណៈ​បច្ចេក​ទេស ដើម្បីធ្វើការជួស​ជុ​ល ឬស្ថាបនាស្ពានថ្មី ឲ្យបានឆាប់បំផុត៕

អត្ថបទដែលជាប់ទាក់ទង