ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានភាពទឹកជំនន់នៅផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង ទឹកបានស្រកផុតស្ពានទាំងស្រុងហើយ

93

ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា គិតត្រឹមម៉ោង ៤:៣០ នាទី ទៀបភ្លឺ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ដែលហូរកាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានស្រកផុតស្ពានទាំងស្រុងហើយ ។ ដោយឡែកនៅខាងកើតស្ពាន ទឹកមិនទាន់ស្រកផុតផ្លូវជាតិនៅឡើយទេ ដោយនៅបន្តហូរកាត់ផ្លូវប្រវែងប្រមាណ ១៥០ ម៉ែត្រ ក្នុងកម្ពស់ ០,៥ ម៉ែត្រ ។ ភ្លៀងនៅបន្តធ្លាក់ ប៉ុន្តែក្នុងកម្រិតខ្សោយ ដូចនេះទឹកអាចនឹងបន្តស្រកចុះមួយកម្រិតបន្ថែមទៀត ។ ការធ្វើចរាចរឆ្លងកាត់ គឺនៅតែបន្តផ្អាកជាបណ្តោះអាសន្នដដែល ។

អត្ថបទដែលជាប់ទាក់ទង