ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តជ្រុលចង្កូតធ្លាក់ចូលជ្រោះ នៅហ្វីលីពីស្លាប់១៩នាក់និង២២នាក់រងរបួស

63

មនុស្សយ៉ាងហោចណាស់១៩នាក់បានស្លាប់និង២២នាក់ទៀតរងរបួសបន្ទាប់ពីរថយន្តដែលពួកគេជិះបានជ្រុលចង្កូតធ្លាក់ចូលទៅក្នុងជ្រោះក្បែរដងផ្លូវស្ថិតនៅក្នុងខេត្តអាផាយ៉ាវ(Apayao) ជាតំបន់ប្រជុំភ្នំនៃភាគខាងជើងប្រទេសហ្វីលីពីន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ីនហួរនាព្រឹកថ្ងៃសុក្រទី០១ខែវិច្ឆិកាឆ្នាំ២០១៩។

មន្ត្រីប៉ូលិសហ្វីលីពីនបានឲ្យដឹងថាហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧៖០០នាទីយប់ថ្ងៃព្រហស្បតិ៍(ម៉ោងនៅទីក្រុងម៉ានីល) ដោយយានជំនិះកើតហេតុជាប្រភេទរថយន្តទ្រុងធ្វើដំណើរពីខេត្តកាលីងហ្គា(Kalinga) ឆ្ពោះទៅខេត្តApayao បានរអិលចេញផ្លូវនិងធ្លាក់ចូលទៅក្នុងជ្រោះស្ថិតនៅក្បែរខាងនោះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង