ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទុស្សេខ្សែភ្លើងធ្លាក់ប៉ះគំនរឈើ កាត់ជាអណ្តាតភ្លើង ឆេះយ៉ាងសន្ធោសន្អៅ

253

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានហេតុការណ៍ទុស្សេខ្សែភ្លើងលើបង្គោលបណ្តាលឲ្យធ្លាក់កំទេចភ្លើងប៉ះនឹងគំនរឈររបស់ការដ្ឋានសំណង់ដ៏ធំមួយកន្លែងបណ្តាលឲ្យឆេះឆាបសន្ធោសន្ធៅហុយសន្ធប់ឡើងធ្វើឲ្យកម្មករនិងក្រុមជាងសំណង់បាននាំគ្នារត់ចែកជើងគ្នាកាលវេលាម៉ោង១៨និង៥០នាទីល្ងាចថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨នៅចំណុចផ្លូវលេខ៦៥ស្ថិតខាងកើតសណ្ឋាគារហូលីដេក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាកើតហេតុគេឃើញខ្សែភ្លើងខ្សែធំបានផ្ទុះឆេះចេញពីបង្គោលដែលជាប់នឹងរបងស័ង្កសីរបស់ការដ្ឋានសំណង់ដ៏ធំមួយនោះធ្វើកំទេចភ្លើងត្រូវឆេះធ្លាក់ប៉ះនឹងគំនរឈើទើបឆាបឆេះឡើងហុយសន្ធប់តែម្តង។

ប្រភពព័ត៌មានបានបន្តទៀតថាក្នុងហេតុការណ៍នោះត្រូវបានអជ្ញាធរដូនពេញបានចេញរ៉ឺម៉កបាញ់ទឹកមកជួយសហការជាមួយនឹងកម្លាំងសមត្ថកិច្ចចុះមកអនត្តរាគមន៍កន្លែងកើតហេតុព្រមទាំងបោះដៃហៅឡានទឹកមកជួយចំនួន២គ្រឿងមកជួយបាញ់ទឹកពន្លត់ភ្លាមៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង