ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចំណុចគោលដៅផ្លូវចំនួន១៣ ដែលត្រូ​វបិទ​មិ​​នឲ្យម៉ូតូ រឺម៉ក ឬរថយន្ត​​បើក​ចេ​​ញចូល ក្នុងឱកាសពិធីបុណ្យអុំទូ​ក ដើ​ម្បីកា​ត់បន្ថ​យកា​រ​កកស្ទះ

53

 

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១វិច្ឆិកានេះ បានសេចក្តីជូនដំណឹងដល់អាជីវករ និ​ងប្រជា​ពល​រដ្ឋទាំង​អស់ ឲ្យបានជ្រាបទាក់ទងទៅនឹងទីតាំងដែលត្រូ​វ​បិ​ទមិ​នឲ្យម៉ូតូ រឺម៉ក ឬរថយន្ត​បើកចេ​ញចូល ក្នុងឱកាសពិធីបុណ្យអុំទូ​ក ដើម្បីកាត់បន្ថយកា​រ​កកស្ទះ ជាពិសេសគឺបង្ករ​ល​ក្ខណ:​ងាយស្រួ​ល ដល់បងប្អូនប្រជាពលរដ្ឋ​ក្នុង​ការ​ដើរចូ​លមកទស្សនាកម្មវិធីកម្សាន្តនានា ក៏ដូចជាពិធីប្រណាំងទូក​។

ផ្លូវដែលត្រូវបិទមានដូចខាងក្រោម​:
1. ផ្លូវ ២៩៤ កែងផ្លូវនរោត្តម
2. ផ្លូវសុរ៉ាមរិទ្ធ កែងនាគបាញ់ទឹក
3. ផ្លូវ ២៤០ កែងផ្លូវព្រះស៊ីសុវត្ថិ
4. ផ្លូវ ២៤០ កែង ផ្លូវសុធារស់
5. ផ្លូវប៉ាស្ទ័រ ៥១ កែងវត្តលង្កា
6. ផ្លូវ២៤០ កែងផ្លូវប៉ាស្ទ័រ ៥១
7. ផ្លូវ ២២២ កែងផ្លូវប៉ាស្ទ័រ ៥១
8. ផ្លូវ ១៨៤ កែងផ្លូវនរោត្តម
9. ផ្លូវ ២៤០ កែងផ្លូវនរោត្តម
10. រោងកុនលុច្យ កែងផ្លូវនរោត្តម
11. ផ្លូវព្រះស៊ីសុវត្ថិ កែងវត្តបទុមវតី
12. ផ្លូវលេខ១៩ កែង ផ្លូវលេខ១៣
13. ផ្លូវ១៩ កែងផ្លូវ១៨៤

ស្នងការដ្ឋាននគរបាលរាជធានី សូមបងប្អូនប្រជាពលរដ្ឋទទួ​ល​ជ្រាប​​ជាព័​​ត៌មាន និងចូល​រួមគោរពតាមសេចក្តីណែនាំនេះ ដើម្បី​ងាយស្រួលដល់កម្លាំងសមត្ថ​កិច្ច ក្នុងការអនុវត្តការងារ​រ​បស់ខ្លួន ជាពិសេសដើម្បីកុំឲ្យមានការកកស្ទះ​ និ​ងងាយ​ស្រួលដ​ល់អ្ន​កថ្មើរជើងដើម្បីដើរចូលទស្សនាកម្មវិ​ធីកម្សាន្តនានា។

ស្នងការនគរបាលរាជធានីភ្នំពេ​ញ សូមអរគុណទុកជាមុ​ន ក្នុងការចូលរួមសហកា​រ​ពីបង​ប្អូនអា​ជី​វករ ក៏ដូចជាប្រជាពលរដ្ឋទាំង​អ​ស់។ ពិធីបុណ្យអុំទូក អកអំបុក និងសំពេះព្រះខែ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ១១ និងទី១២ ខែវិច្ឆិកា ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង