ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឆ្នាំងសាក ឬខ្សែកាសទូរ​ស័ព្ទ ដែលមិនមានការធានាត្រឹមត្រូ​វ បណ្ដា​លឲ្យនា​រីម្នាក់ ត្រូវចរន្តអគ្គិសនី ឆក់​ស្លាប់

57

កណ្ដាល៖ នារីម្នាក់ត្រូវបានអគ្គិសនីឆក់បណ្ដាលឲ្យ​បា​ត់ប​ង់ជីវិត ដោយសារតែនាងសាកថ្មទូរស័​ព្ទ​បណ្ដើ​រ លេងទូរស័ព្ទ និ​ងដា​ក់កាសថែមទៀត ដែលបណ្ដាលឲ្យឆ្លងចរន្ត​ ឆក់​ស្លាប់នៅនឹងកន្លែងកើត​ហេតុ។

នគរបាលក្រុងតាខ្មៅ​ បានរាយការណ៍ពីករណី សាកថ្មបណ្តើរស្តាប់កាសបណ្តើរបណ្តាលឲ្យឆ្លងច​រ​ន្តអគ្គិ​សនី​ឆក់ស្លាប់នារីម្នាក់ ដែលបានកើតហេតុថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨:១០នាទី ចំណុចកើតហេតុ ផ្ទះជួលលេខ៣២ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ អាន សុខណា អាយុ៣៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ជនជាតិខ្មែរ ទីកន្លែងកំណើត ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។ វត្ថុតាងចាប់យក មាន ដុំសាកទូរស័ព្ទម៉ាក Samsung ពណ៌ស ចំនួន១ ខ្សែកាស ម៉ាក Samsung ពណ៌ស ចំនួន១
ទូរស័ព្ទម៉ាក Samsung LT ពណ៌ខ្មៅ ចំនួន១គ្រឿង ។

តាមការបំភ្លឺរបស់ឈ្មោះសុខ ផាន្នី ភេទស្រី អាយុ៣៤ឆ្នាំ ដែលធ្វើការជាមួ​យជនរ​ងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី១ វិច្ឆិកា ២០១៩ វេលាម៉ោង៧:០០នាទីព្រឹក ឈ្មោះ អាន សុខណា ជាជនរងគ្រោះ មិនឃើញមកធ្វើការ ដូចសព្វដង ក៏បានខលទៅជាងម៉ូតូឈ្មោះ ឡៅ កុសល ភេទប្រុស ដែលនៅជិតនិងឲ្យជួយមើលបន្ទប់​ជួ​លជន​រងគ្រោះ ពេលទៅដល់បន្ទប់ជនរង​គ្រោះ​ ឃើ​ញបិទទ្វារបង្អួច ចាក់គន្លឹះខាងក្នុង ហើយគោះទ្វារ អត់មានបើក​ទេ​ ។ រួចខលហៅអ្នកធ្វើការនៅ​រោ​ងចក្រ​ឲ្យជួយ​មើ​ល ពេល​មកដល់នាំគ្នាទាញបង្អួ​ច ហើយលូកដៃបើកគន្លឹះបង្អួ​ច​ លូកដៃទាញគន្លឹះទ្វារបើក​ ឃើញជ​នរ​ងគ្រោះដេ​កក៏​ដាស់ មិនក្រោក ជន​រង​គ្រោះមា​នសភាពរឹងដៃ រឹងជើង និងឃើញមាន​កា​សជាប់​នឹងត្រ​ចៀក ឯទូរស័ព្ទ មានសាកថ្មជាប់នឹ​ងព្រី​ភ្លើង​ ក៏នាំគ្នាបិទឌីសង់ទ័​រ​ភ្លើង ប៉ុន្តែជន​រង​គ្រោះបាន​ស្លាប់បា​ត់​ទៅហើយ ។ បន្ទាប់មក បានរាយការណ៍ជូនសមត្ថកិ​ច្ច​ចុះធ្វើកា​រពិ​និត្យ។

សមាសភាពចូលរួមពិនិត្យ​រួមមាន សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភា​គ​កន្លែ​ងកើត​ហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ពិនិត្យ​ឃើ​ញថា សាកសព មានសភាពធម្មតា ធ្មេ​ញខាំអ​ណ្តា​ត ប្រឹង ហើយពុំមានស្លាក​ស្នាម​អ្វីគួ​រឱ្យក​ត់សម្គាល់ទេ ។ សមត្ថកិច្ចបានសន្និដ្ឋានថា តាមការពិនិត្យរបស់ស​ម​ត្ថកិច្ច​ជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារ ឆ្ល​ង​ចរ​ន្តអគ្គី​សនីបណ្តាលឲ្យស្លាប់ ។​ សាកសពត្រូវបានប្រគល់ជូនប្អូន​ជ​នរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុ​កកំ​ណើត៕

អត្ថបទដែលជាប់ទាក់ទង