ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ៖ កុំចង់ធ្វើជាវីរៈបុរស បើខ្វះឆន្ទៈនោះ

15


សុភាសិតចិនបាននិយាយថា នោះខាងក្រោយសំណាក់ស្រីស្អាត មានសុទ្ធតែផ្នូរអ្នកក្លាហាន ។ និយាយតែប៉ុណ្ណេះគួរតែយល់ ។
នេះវាក៏មិនខុសពីតថភាពក្នុងសង្គមខ្មែរដែរថា នៅក្នុងគុកមានសុទ្ធតែអ្នកជាប់គុក អ្ហាស មានសុទ្ធតែមនុស្សខូច ។ ពាក្យថាមនុស្សខូចវាហាក់ដូចជា ស្រាលបន្តិចតែបើគិតទៅតាមនិយមន័យវិញនោះ ថាមនុស្សខូចគិតចាប់ ពីអាលួចលុយម៉ែ ឪ អាចាប់គេរំលោភ ប្លន់ លួច ជេរ ពិសេសក្បត់ជាតិនេះតែម្ដង ។
ពាក្យថាក្បត់ជាតិពិតជាធ្ងន់មែន តែបើគិតទៅដល់ទង្វើ គិតទៅដល់សកម្មភាព គិតទៅដល់ការឃុបឃិត គិតទៅដល់ការគិតរបស់ជននោះ គឺពិតជាសក្តិសមនឹងទទួលយកងារជាជនក្បត់ជាតិមែន ។
ការបំពារបំពានរដ្ឋធម្មនុញ្ញ ការមានគម្រោងសន្យាកាត់ដីឲ្យអ្នកនេះ ឲ្យអ្នកនោះ ប្រសិនបើអ្នកនោះជួយប្លន់ទឹកដី ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលស្របច្បាប់ ឲ្យខ្លួនបាន គឺអ្នកនោះសក្តិសមនឹងទទួលយកងារ ជាជនក្បត់ជាតិហើយ ។
សុភាសិតខ្មែរបានពោលថា មុននឹងនិយាយត្រូវគ្រលាស់អណ្ដាត បាន១០ដងយ៉ាង
តិច ព្រោះមនុស្សបានសេចក្ដីសុខ ក៏ដោយសារអណ្ដាត ជាប់គុក ជាប់ច្រវាក់ ឬ មានឈ្មោះជាជនក្បត់ជាតិ ក៏ដោយសារអណ្ដាតដែរ ។
សម្រាប់លោកសម រង្ស៊ី គាត់ពិតជាស្ម័គ្រចិត្ត ទទួលយកងារជាជនក្បត់ជាតិហើយ ព្រោះ
គាត់ជាបញ្ញវ័ន្ដ ហេតុនេះការគិតរបស់គាត់ មានកម្រិតខ្ពស់ណាស់ គាត់មិនល្ងង់ដល់ថ្នាក់មិនគ្រលាស់អណ្ដាតមុន ពេលនិយាយនោះទេ ។
ទង្វើបែបនេះ មានន័យថា ម្សៀរូបនេះ ពិតជាចង់ជ្រើសរើស ក្រោយសំណាក់ស្រីស្អាត ដើម្បីសាងសង់ផ្នូររបស់ខ្លួនដែរ ហើយមើលទៅ ?៕

អត្ថបទដែលជាប់ទាក់ទង