ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវដែលទទួលរងការខូចខាតដោយ ជំនន់ ទឹកភ្លៀងជាច្រើនខ្សែត្រូវបានធ្វើការជួសជុលឡើងវិញដោយមន្ទីរសាធារណៈការខេត្តព្រះវិហារ

103

ព្រះវិហារផ្លូវជាតិផ្លូវក្រាលគ្រួសក្រហមជាច្រើនខ្សែនៅក្នុងខេត្តព្រះវិហារដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកាលពីឆ្នាំកន្លងទៅត្រូវបានមន្ទីរសាធារណការនិងដឹជញ្ជូនខេត្តព្រះវិហារធ្វើ

ការជួសជុលថែទាំឡើងវិញស្ទើរតែសម្រេចបាន១០០%ហើយដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ 

     ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារលោកសំលាងទ្រីបានលើកឡើងថាក្រោយជំនន់ទឹកភ្លៀងបានបណ្តាលឱ្យខូចខាតផ្លូវថ្នល់ជាច្រើនកន្លែងរួមមានផ្លូវជាតិនិងផ្លូវក្រាលគ្រួសក្រហមនោះលោកបានបានចាត់ក្រុមការងារថែទាំជួសជុលផ្លូវរបស់មន្ទីរសាធារណការជាច្រើនក្រុមចុះតាមគោលដៅរៀងៗខ្លួនធ្វើការជួសជុលឡើងវិញហើយការជួសជុលនោះសម្រេចបានស្ទើរតែ១០០% ហើយ។

   លោកប្រធានមន្ទីរបានបន្តថាអនុវត្តន៍តាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនគឺបានឱ្យមន្ទីរសាធារណការគ្រប់រាជធានីខេត្តត្រូវយកចិត្តទុកដាក់មើលការថែទាំជួសជុលផ្លូវថ្នល់ឱ្យបានល្អ។អនុវត្តន៍តាមការណែនាំនេះទើបមន្ទីរសាធារណការខេត្តព្រះវិហារបានចាត់មន្ត្រីបច្ចេកទេសកម្មករជាច្រើនក្រុមចុះជាប់ជាប្រចាំតាមគោលដៅរៀងៗខ្លួនដើម្បីធ្វើការជួសជុលថែទាំផ្លូវថ្នល់អោយបានល្អដោយមិនទុកឱ្យផ្លូវណាមួយក្លាយពីសំបុកមាន់ទៅអូរព្រែកនោះទេ។

   ទាក់ទងនឹងការចុះពិនិត្យមើលដោយផ្ទាល់របស់លោកចំពោះការជួសជុលថែទាំលើកំណាត់ផ្លូវជាតិលេខ៦២លោកសំលាងទ្រីបានបន្ថែមទៀតថាការចុះមកពិនិត្យមើលសកម្មភាពរបស់មន្ត្រីបច្ចេកទេសកម្មករធ្វើនៅពេលនេះគឺដើម្បីស្វែងយល់ពីការងាររបស់ពួកគេ។ម្យ៉ាងវិញទៀតអាចនិយាយបានថាជាការផ្តល់កម្លាំងចិត្តដល់មន្ត្រីគ្រប់លំដាប់ថ្នាក់មិនមែនអាងតែយើងប្រធានគេជាមេគេសំងំនៅតែក្នុងការិយាលយ័នោះទេ។

   ជាមួយគ្នានោះលោកសំលាងទ្រីក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នារាល់ពេលធ្វើដំណើរតាមដងផ្លូវ៕

 

អត្ថបទដែលជាប់ទាក់ទង