ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះ​លក់​គ្រឿងសំ​ណង់ និ​ងស​ម្ភារៈ​អគ្គិ​ស​នី នៅតាមផ្លូវឯករាជ្យម្តុំជិត​ផ្សា​រទំនើ​បអូ​រ៉េន

55

ព្រះសីហនុ៖ អគ្គិភ័យដែលឆាបឆេះផ្ទះមួយកន្លែង នៅតាមផ្លូវឯករាជ្យម្តុំជិតផ្សារទំនើបអូរ៉េន ​ក្នុងស​ង្កាត់លេខ៤ក្រុងព្រះសីហនុ សមត្ថកិច្ចប្រើឡានទឹកច្រើន​គ្រឿ​ងអន្ត​រាគមន៍ពន្លត់ ។ បើតាមសមត្ថកិច្ចប្រាប់ថា ផ្ទះដែលឆេះនេះ ជាផ្ទះ​លក់​គ្រឿងសំ​ណង់ និងសម្ភារៈអគ្គិស​នី ហើយថា ការឆាបឆេះជាអគ្គិភ័យនេះ គឺឆេះសម្ភារៈផ្សេង​ៗមា​នដូ​ចជា ខ្សែភ្លើង​ជាដើម ក្នុងផ្ទះ​នោះ បណ្តាលឲ្យខូចខាតទាំងស្រុង។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា នៅយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២១ និង០០នាទីយប់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហ​នុ​ បានដឹកនាំបញ្ជាផ្ទា​ល់ ក្នុងប្រតិបត្តិការជួយ​ស​ង្គ្រោះ​ ​និងពន្លត់គ្រោះអគ្គីភ័យមួយកើ​ត​ឡើង​ នៅចំណុចផ្ទះលក់គ្រឿងអគ្គិ​ស​នី ៣ល្វែងអឺ០អឺ១​ ដែលមានម្ចាស់ផ្ទះឈ្មោះ ឈូ​ ​លីជូ ភេទស្រី អាយុ៣៥ឆ្នាំ ស្ថិតក្នុងក្រុមទី១២ ភូមិ​២​ សង្កា​ត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលឲ្យឆេះព្រទ្យសម្បត្តិ និង​សម្ភារ​ស្ទើរទាំ​ង​ស្រុង និងបន្តឆេះរោលជញ្ជាំងផ្ទះនៅខាងក្រោ​យ​ ប​ណ្តាលឲ្យខូចខា​តបន្តិ​ចបន្តួច (ក្រុមការងារបានវាយទម្លាយ​ជ​ញ្ជាំង បង្អួចខ្លះ ដើម្បីបាញ់ទឹកការពារកុំឲ្យឆេះរាលដា​លប​ន្ត)។
ក្នុងកិច្ចអន្តរា​គ​មន៍ព​ន្លត់គ្រោះ​អគ្គីភ័​យនេះ បានប្រើប្រាស់កម្លាំងសរុប២៥៧​នា​ក់ រថយន្តពន្លត់អគ្គីភ័យចំ​នួ​ន ៨គ្រឿង​ ក្នុងនោះរថយន្តស្នងការ​ដ្ឋា​ននគ​របា​លខេត្ត ២គ្រឿង កងរាជអាវុធហ​ត្ថ​ខេត្ត​ ២គ្រឿង ង៧០ ចំនួន២គ្រឿង និងកំព​ង់​ផែស្វយ័​តក្រុ​ងព្រះសីហ​នុ ២គ្រឿង ព្រមទាំងអេស្កាវ៉ាទ័​រក្រុ​មហ៊ុ​នធ្វើផ្លូ​វ ពិស្ណុការ ២គ្រឿង ប្រើប្រាស់ទឹកអស់៣៥ឡា​ន​ បា​នរល​ត់ទាំ​ងស្រុ​ង នៅវេលាម៉ោង២៤និង០០នាទីរំ​ល​ងអធា្រត្រ ។ ដោយឡែកចំពោះមូលហេតុដែលប​ង្ក​ឱ្យកើ​តឡើងគ្រោះ​អគ្គីភ័​យ និងទំហំនៃការខូ​ច​ខាត សមត្ថកិច្ចកំពុងធ្វើកា​រ​ស្រាវ​ជ្រាវ៕

អត្ថបទដែលជាប់ទាក់ទង