ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាតំណាងរាស្រ្តអនុម័តច្បាប់បើកការស៊ើបអង្កេតនិងជំនុំជម្រះប្រធានាធិបតីដូណាល់ត្រាំជាផ្លូវការ

62

សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានអនុម័តសេចក្តីសម្រេចបើកការស៊ើបអង្កេតនិងជំនុំជម្រះប្រធានាធិបតីដូណាល់ត្រាំជាផ្លូវការដោយសម្លេង២៣២(បក្សប្រជាធិបតេយ្យ) ទល់នឹង១៩៦(សាធារណរដ្ឋ)

ប្រធានាធិបតីដូណាល់ត្រាំត្រូវបានចោទប្រកាន់ថាបានកាក់ទុកលុយជំនួយយោធា៤០០លានដុល្លារទៅឲ្យប្រទេសអ៊ុយក្រែនលុះត្រាតែប្រធានាធិបតីអ៊ុយក្រែនសន្យាបើកការស៊ើបលើអតីតអនុប្រធានាធិបតីចូបៃឌិនដែលជាបេក្ខជនមកពីបក្សប្រជាធិបតេយ្យប្រជែងតំណែងប្រធានាធិបតី(Quid Pro Quo)

ក្នុងប្រវត្តិសាស្រ្តអាមេរិកលោកដូណាល់ត្រាំជាប្រធានាធិបតីទី៣ហើយដែលត្រូវបានស៊ើបអង្កេតនិងជំនុំជម្រះដោយសភាតំណាងអាមេរិកក្នុងនោះមានប្រធានាធិបតីរិចឆាតនិចសុននិងប្រធានាធិបតីបៀលក្លីនតុន៕

អត្ថបទដែលជាប់ទាក់ទង