ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាតិលេខ៤ នៅស្ពានស្ទឹងសំរោងទឹកស្រកហើយតែមិនទាន់អនុញ្ញាតិ្តឲ្យធ្វើចរាចរណ៍បាននៅឡើយ

98

ខេត្តព្រះសីហនុះគិតមកមកដល់ម៉ោងជិត ៦ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថានភាពទឹកនៅស្ពានស្ទឹងសំរោងលើដងផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ កំពស់ទឹកលើស្ពានស្ទឹងសំរោង ស្រកយឺតៗបន្តិចម្តងៗ ក្នុងនោះទឹកបានស្រកអស់ពីលើស្ពានទាំងពីរហើយ។

មន្ត្រីជំនាញនិងអាជ្ញាធរឱ្យដឹងថា៖ចំណែកទឹក នៅលើផ្លូវជាតិក្បែរស្ពាននៅមានកំពស់ ប្រមាណ៥០សង់ទីម៉ែត្រ ហូរកាត់តាមបណ្ដោយផ្លូវជាតិប្រវែង ប្រមាណ១៥០ម៉ែត្រ។ការសន្និដ្ឋានរបស់សមត្ថកិច្ចគឺ ស្ថានភាពទឹកនៅបន្តស្រកយឺតៗបន្ថែមទៀត រីឯអាកាសធាតុនៅមានភ្លៀងធ្លាក់បន្តបន្ទាប់។ មន្ត្រីបន្តថា៖ចំពោះការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេលេខ ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅផ្អាកជាបណ្តោះអាសន្ន ដ៍ដែល ដោយរង់ចាំពិនិត្យស្ថានភាពផ្លូវសិនអាចផុងឬបែកដែរឬទេហើយធ្វើចរាចរបានឬអត់។
គួរបញ្ជាក់ដែរថា៖ ៣ថ្ងៃកន្លងមកផ្លូវជាតិលេខ៤ត្រង់ស្ទឹងសំរោងត្រូវបានជំនន់ទឹកភ្លៀងជន់លិចហើយកំណាត់ផ្លូវជាតិលេខ៤ត្រូវបានផ្អាកចរាចរបណ្ដោះអាសន្ត។

គួររំលឹកថា៖ថ្ងៃនេះជាថ្ងៃទី៣ហើយដែលចរាចរណ៍លើដងផ្លុវជាតិលេខ៤ ត្រុវបានផ្អាកដំណើការ ដោយសារជំនន់ទឹកភ្លៀង ៕

អត្ថបទដែលជាប់ទាក់ទង