ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការAPIWSA និងខេត្តព្រះសីហនុ ចុះយុទ្ធនាការផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ក្រោមឥទិ្ធពលគ្រឿងស្រវឹង កំឡុងពេលបុណ្យអុំទូកជូនប្រជាពលរដ្ឋ

90

 

ព្រះសីហនុ៖ អង្គការ APIWSA និងអាជ្ញាធរខេត្តព្រះសីហនុរួមគ្នាចុះយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ និងការរឹតបន្តឹងការបើកបរក្រោមឥទិ្ធពលគ្រឿងស្រវឹង ជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរកំឡុងពេលបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ខាងមុខនេះ ដើម្បី ចេះការពារខ្លួននៅពេលធ្វើដំណើរ បញ្ជៀសបាននូវគ្រោះកើតឡើងជាយថាហេតុ។
កញ្ញា អ៊ុច ធារី តំណាងអង្គការ APIWSA បានបញ្ជាក់អោយដឹងកាលពីថ្ងៃទី២វិច្ឆិកា នៅក្រុងព្រះសីហនុថា ការរៀបចំកម្មវិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ និងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺ ផ្តោតលើផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ។លោកបន្តថា កម្មវិធីនេះរៀបចំឡើងក្រោមជំនួយឧបត្ថម្ភថវិការរបស់អង្គការ APIWSA សហការជាមួយខេត្តព្រះសីហនុ និងកាកបាទក្រហមកម្ពុជា ក្នុងគោលបំណង ធ្វើយ៉ាងជួយលើកកម្ពស់ការយល់ដឹងជាសាធារណៈ តាមរយៈការអប់រំផ្សព្វផ្សាយ ពីសុវត្ថិភាពចរាចរណ៍ ផ្តោតលើហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយអត្រាស្លាប់ និងរបួស ក្នុងការធ្វើដំណើរ។
កញ្ញាបន្តថា យុទ្ឋនាការការអប់រំ និងផ្សព្វផ្សាយ
ពីសុវត្ថិភាពចរាចរណ៍នេះ ពិតជាមានសារះសំខាន់ណាស់ បំដើម្បី រួមចំណែកទប់ស្កាត់ផលប៉ះពាល់នៃគ្រឿសស្រវឹង នឹងអាចកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសបានដោយគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែបាន ។

លោក ម៉ាង ស៊ីណេត អភិបាលរង ខេត្តព្រះសីហនុបានលើកឡើងថា យុទ្ធនាការនេះ ក៏ទទួលបានការចូលរួមពី តំណាងនៃមន្ទីរពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត មន្រ្តីកាកបាទក្រហមសាខា និងអនុសាខា វិស័យឯកជន ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករផងដែរ ដែលសរុបមានប្រមាណជា ១៣៤នាក់។
ក្រោយបញ្ចប់កម្មវិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ក្រុមយុវជនកាកបាទក្រហមកម្ពុជា និងដៃគូពាក់ព័ន្ធដែលបានចូលរួមទាំងអស់ បានបន្តចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ តាម រយៈការចែកប័ណ្ណប្រកាស និងបិទស្ទីកឃ័រយានយន្ត ជូនដល់ប្រជាពលរដ្ឋនៅតាមផ្សារ ចំណតរថយន្តឈ្នួល និងម៉ូតូកង់បី ភោជនីយដ្ឋានតាមដងផ្លូវសំខាន់ៗ ។ យុទ្ធនាការនេះ ក៏មានចងបដា រំលឹកសារអប់រំជាច្រើនស្ដីពីការបើកបរក្រោយពេលទទួលទានគ្រឿងស្រវឹង រួមទាំងការចែកប័ណ្ណប្រកាសអប់រំឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរ បានដឹងពីឥរិយាបទខុសឆ្គងដែលនាំឲ្យមានគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ និងចៀសវាងការប្រព្រឹត្តិកំហុសទាំងនោះ។ ដូច្នេះ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ គឺជាសារមួយក្រើនរំលឹកប្រជាពលរដ្ឋអ្នកធ្វើដំណើរឱ្យបានយល់ដឹង និងការពារខ្លួនឱ្យចៀសផុតអំពីគ្រោះថ្នាក់ចរាចរណ៍នេះបាន។រំពឹងថាផលដែលទទួលបានពីការងារអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នេះនឹងអាចចូលរួមទប់ស្កាត់ឲ្យចំនួនអ្នកបាត់បង់ជីវិត និងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងកំឡុងពេលបុណ្យទានធំៗ ឲ្យថយចុះជាងឆ្នាំមុនៗ។

សូមបញ្ចាក់ថា: តាមរបាយការណ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថក្នុងរយៈពេល ត្រីមាសទី៣ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩៨៨លើក បណ្តាលឱ្យមានអ្នកស្លាប់ចំនួន៤៨៨នាក់ និងរបួសចំនួន១,៤៩៤នាក់ ដែលក្នុងនោះខេត្តព្រះសីហនុស្លាប់ចំនួន៣៧នាក់ ប្រៀបធៀបឆមាសទី៣ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើនចំនួន ២៣៨លើក (៩៨៨/៧៥០លើក) ស្មើ៣២% ស្លាប់កើនឡើងចំនួន ១០៥នាក់ (៤៨៨/៣៨៣នាក់) ស្មើ២៧% និងរបួសកើន ៤៤៦នាក់ (១,៤៩៤/ ១,០២៨) ស្មើ៤៥%៕

អត្ថបទដែលជាប់ទាក់ទង