ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្តេញជនជាតិម្នាក់ចេញពីកម្ពុជាប្រព្រឹត្តបទល្មើសលួចចូលក្នុងតំបន់ហាមឃាត់នៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

54

ព្រះសីហនុ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនាវេលាម៉ោង១៩និង០០នាទីថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០១៩បានសហការជាមួយកម្លាំងទីស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុនៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីធ្វើការបណ្តេញចេញពីកម្ពុជានូវជនជាតិចិនចំនួន០១នាក់។

នគរបាលអន្តោប្រវេសន្តបានឲ្យដឹងថាជនជាតិចិននេះមានឈ្មោះLUO XIANG QUN ភេទប្រុសអាយុ៣០ឆ្នាំ  ត្រូវបានកម្លាំងទីស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុបានទទួលពីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុកាលពីថ្ងៃទី១៩ខែសីហា  ឆ្នាំ២០១៩  ពាក់ព័ន្ធនឹងបទល្មើសលួចចូលក្នុងតំបន់ហាមឃាត់នៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ជនជាតិចិនខាងលើបានបណ្តេញចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជាតាមជើងយន្តហោះលេខLQ966 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញដោយហាមចូលប្រទេសជាស្ថាពរ៕

អត្ថបទដែលជាប់ទាក់ទង